តារាចម្រៀង ជើង ចាស់ គីង សូរិយា កំពុងតែ មានអារម្មណ៍ ក្តុកក្តួល ជាមួយបណ្តាសាច់ញាតិ ផ្សេងៗ ទៀត ដែលម្តាយជាទី ស្រឡាញ់អ្នកមានគុណ ស្រាប់តែបាត់បង់ជីវិត។ ម្តាយរបស់ តារារូបនេះ ត្រូវបានគេដឹងថា មានជំងឺប្រចាំកាយយូរមកហើយ ដោយអ្នកនាងព្យាយាមព្យាបាល ខ្នះខ្នែង រហូតមកតែទប់មិនជាប់។
នៅលើបណ្តាញសង្គម របស់ អ្នកនាង គីង សូរិយា សរសេរថា « ម៉ាក់ខ្មុំបានទទួលមរណះភាពហេីយនៅម៉ោង6:30នាទីព្រឹក 12.09.2020 សូមអ្នកមានគុណទៅកាន់សុខគតិភព»៕ គ្រាន់តែបង្ហោះភ្លាម មានការភ្ញាក់ផ្អើល ដែលគេ មិននឹកស្មាន។ អ្នកនាង កម្រត្អូញត្អែប្រាប់អ្នកណា ទើបមិនសូវមានអ្នកដឹងច្រើន ក្រៅពីមនុស្សជិតដិត។ ពេលនេះ អ្នកនាង ជួប ទុក្ខ ចំខែភ្ជុំ ដូចនេះ មិត្តសិល្បករ ចាស់ថ្មី ដែលរាប់អាន អ្នកនាង ជ្រាបជាដំណឹង ហើយចូលរួមពិធីបុណ្យតាមទឹកចិត្តទាំងអស់គ្នាផង។

គីង សូរិយា បានសម្រេចចិត្តមករស់នៅ ស្រុកខ្មែរវិញ ច្រើនឆ្នាំមកហើយ បន្ទាប់ពីរស់នៅអាមេរិកជិត២០ឆ្នាំ។ អ្នកនាង បានប្រកប ការងារជាអ្នកចម្រៀងនៅក្នុងប្រទេស ដោយបានច្រៀង សម្តែង តាមឆាកតន្ត្រីនានា លើកញ្ចក់ទូរទស្សន៍ រហូតមានការលេចធ្លោ។ សូមចូលរួមសោកស្តាយ ការបាត់បង់ដ៍ធំធេង របស់សមាជិក តារាលេចធ្លោម្នាក់ទៀត ក្នុងសង្គមសិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here