មកទល់ពេលនេះ កាន់តែមានការព្យាករណ៍ថា នារី៥រូបនេះ អាចឡើងចូលដល់នារីកំពូលទាំង៥ នៃការប្រឡងMGC2023៕ ការលើកឡើងនេះ បន្ទាប់ពីពួកនាងទាំងនោះ បង្ហាញខ្លួន ហើយទទួលបានភាពទាក់ទាញ និងតាមការសម្គាល់មើលពីហ្វេនៗ ដែលឃ្លាំមើលលើពិធីមួយនេះយ៉ាងយកចិត្តទុកដាក់។

សម្រាប់ការបង្ហាញខ្លួនកាលពីពេលកន្លងទៅនេះ នៅក្នុងកម្មវិធីបំពាក់ឈៀងជូនបេក្ខភាព Top 25 របស់ Miss Grand Cambodia 2023 បានសង្កេតនឹងចាប់អារម្មណ៍ឃេីញថា មានតែបេក្ខនារីទាំង 5 រូបនេះទេ ដែលអាចទាក់ទាញការចាប់អារម្មណ៍ទៅលេីឈុតដែលពួកគាត់បានស្លៀកក្នុងការបង្ហាញខ្លួនជាលេីកដំបូងកាលពិយប់នោះ។

យ៉ាងណាហ្វេនៗជាច្រើន កំពុងតាមដាន បេក្ខភាព ដែលជា នារី ដ៏ស្រស់សោភា ហើយត្រូវបានកត់សម្គាល់ថា មានការទាក់ទាញច្រើន អំពី ការឡើងឆាកនឹងប្រទាញគ្នា ដណ្តើមប្រជាប្រិយភាព។នោះ គឹកញ្ញា អុិន លក្ខិណា កញ្ញា ភឹម ស្រីណូ និងកញ្ញា កុយ អេណា។ អ្នកទាំង៣ ត្រូវបានគេដៅថា អាចមានវាសនាឡើង ប្រកួតដល់វគ្គ ចុងក្រោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here