កាលពីថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2020 មុននេះ លោក K01 បានរៀបចំពិធីខួបកំណើតឱ្យភរិយារបស់ខ្លួនយ៉ាងអធិកអម ដោយពិធីនោះធ្វើឡើងតែ15តុ តែប៉ុណ្ណោះ តែអ្វីដែលគេកត់សម្គាល់គឺភ្ញៀវកិត្តិយសភាគច្រើនសុទ្ធសឹងតែជាបុគ្គលល្បីៗ និងតារាសិល្បៈដែលមានលកេរ្តិ៍ឈ្មោះបោះសម្លេង។ ពិធីនោះក៏មានការចូលរួមរាំច្រៀងយ៉ាងសប្បាយរហូតដល់យប់ជ្រៅផងដែរ។

លោក K01 បានថ្លែងបញ្ជាក់ថា ពិធីខួបកំណើតដែលបានធ្វើឡើងនេះគឺជាលើកទីមួយដែលលោកបានរៀបចំធ្វើឡើងឱ្យភរិយារបស់ខ្លួន ដើម្បីឱ្យភរិយាសប្បាយចិត្ត ក៏ដូចជាដើម្បីបានធ្វើពិធីជួបជុំដល់អ្នករាប់អានលោកទាំងអស់ ទាំងក្នុងសិល្បៈទាំងក្នុងវិស័យជំនួញ។ ក្នុងនោះលោកក៏ថ្លែងអំណរគុណដល់មិត្តភក្កិរួមអាជីពនិងក្រៅអាជីពផងដែរ ដែលបានចំណាយពេលនៅក្នុងការចូលរួមក្នុងពិធីខួបកំណើតរបស់ភរិយាលោកផងដែរ។

ពិធីនេះគេឃើញមានការចូលរួមដោយមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ខណៈដែលលោកអះអាងថាភ្ញៀវដែលលោកបានអញ្ជើញនេះ គឺអញ្ជើញចុះៗប៉ុណ្ណោះ ដោយសារតែលោកគិតថាធ្វើចំនួតតិចតុ ។ លោកថាកន្លងមក លោកឧស្សាហ៍មានកម្មវិធីណាស់តែភាគច្រើនជាកម្មវិធីរបស់សាច់ញ្ញាតិ ដូចជាមង្គលការបងប្អូន និងពិធីបើកសម្ភោធប៉ុណ្ណោះ តែសម្រាប់ពិធីឯកជនបែបនេះគឺពុំសូវមានឡើយ ទើបលោកចាត់ទុកថាពិធីខួបកំណើតរបស់ភរិយាគឺជាការជួបជុំមួយដ៏ល្អបន្ទប់ពីលោកបានក្លាយជាអ្នកសារពត៌មាន និងជាអ្នកជំនួញល្បីឈ្មោះមួយរូប។

LEAVE A REPLY

Please enter your comment!
Please enter your name here