បទចម្រៀងមរតកដើមមានចំណងជើងថា « កម្រងផ្កាផួង » ជាសំនៀងដើមរបស់លោកតា ស៊ិន ស៊ីសាមុត ត្រូវបាន DJ ខេក យកមកច្រៀងរំឮកឡើងវិញ។ គេកត់សម្គាល់ឃើញថាការសម្ដែងនៅក្នុងMVថ្មីមួយបទនេះ បានបង្ហាញនូវរសជាតិបុរាណនិងសម័យរួមបញ្ចូលគ្នាគួរឱ្យទាក់ទាញ។
ក្រោយMV បទចម្រៀង« កម្រងផ្កាភួង » បានបង្ហោះជាផ្លូវការនៅក្នុង Channel YouTube ផ្ទាល់របស់លោក DJ Cake គេឃើញសន្ទុះនៃការចូលទស្សនាកើនឡើងយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។ នៅក្នុងបទនេះផងដែរយើងឃើញថាមានការកែប្រែសាច់ភ្លេងរំលេចនូវសំនៀងឧបករណ៍ភ្លេងបុរាណខ្មែរ Mix បញ្ចូលគ្នាជាមួយភ្លេងបែប Hiphop យ៉ាងពិរោះរណ្ដំ ។ មិនតែប៉ុណ្ណោះតួអង្គនៅក្នុងបទចម្រៀត្រូវបានតម្រូវឱ្យស្លៀកពាក់ជាឈុតបុរាណខ្មែរក្នុងសម័យកាលប្រវត្តិសាស្ត្រពិសេសក៏មានឈុតសម្លៀកបំពាក់តួអង្គយក្សល្ខោនបាសាក់ តួអង្គជ្រូកប៉ាចេក្នុងភាពយន្តចិន និងសម្លៀកបំពាក់សម័យថ្មីគឺឈុតហែលទឹកយ៉ាងស៊ិចស៊ី។
ជាមួយគ្នានេះដែរបទចម្រៀងនេះគឺច្រៀងដោយ DJ ខេក និង Rap ដោយ MC Black ព្រមទាំងមានការចូលរួមសម្ដែងដោយតារាស្រីស៊ិចស៊ីសាច់សរខ្ចី កញ្ញា ណាតាយ៉ាផងដែរ។
ទន្ទឹមនឹងនេះ លោក DJ ខេក បានអះអាងថាបើទោះជាលោកកំពុងមានភាពមមាញឹកជាមួយនឹងមុខជំនួយយ៉ាងណាក្ដី ក៏លោកមិនភ្លេចព្យាយាមផលិតនូវបទចម្រៀងថ្មីៗដើម្បីបំពេរអារម្មណ៍របស់ទស្សនិកជនឡើយ។ ហេតុដូច្នេះហើយទើបលោកផ្ដួចផ្ដើមគំនិតបង្កើតជា MV ថ្មីនេះឡើងដោយរួមបញ្ចូលការសម្ដែងបែបស្ទីលបុរាណកំប្លុកកំប្លែង និងសម័យផង ដើម្បីឱ្យទស្សនិកជនប្លែកភ្នែក។
លោកសង្ឃឹមថាបទថ្មីនេះនឹងកាន់តែទទួលបានការគាំទ្រពីទស្សនិកជន។ ពីព្រោះការគាំទ្រតែមួយគត់ពីទស្សនិកជនជាកម្លាំងចលករអាចឱ្យលោកកាន់តែមានកម្លាំងចិត្ត និងផលិត MV ចម្រៀងជាបន្តបន្ទាប់ទៀតដើម្បីបំពេរអារម្មណ៍មហាជនយើង។