យោងតាមការបង្ហោះរបស់ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន”ផ្ទះតារា” បានសរសេរថា ” ចូលសម្ដែងការគួរសម ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និង ជាប្រធានសហព័ន្ធកីឡារាំកម្ពុជា ជាមួយសមាគមតន្ត្រីសំនៀងជនពិការ
ដែលមាន លោក ចាប តូ ជាប្រធាន។

សម្រាប់វត្តមាន របស់សិល្បករគ្រួសារតារាកម្ពុជា ដែលបានចូលរួម រួមមាន៖
លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាអនុប្រធានសាខាកិត្តិយស ផែនសហគ្រិនវ័យក្មេង របស់គណបក្សប្រជាជនកម្ពុជា។

អ្នកនាង ស្វែង សុជាតា សមាជិកគ្រួសារតារាកម្ពុជា និង ជាតារាសម្ដែង។

អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង និង ប្រធានក្រុមសាខាកិត្តិយស ផែនសហគ្រិនវ័យក្មេង គណបក្សប្រជាជនកម្ពុជា។

លោក រុន ណាកូ ពិធីករផ្ទះតារា និង ជាប្រធានក្រុម សាខាកិត្តិយស ផែនសហគ្រិនវ័យក្មេង គណបក្សប្រជាជនកម្ពុជា។

លោកជំទាវ រីយ៉ា សមាជិកគ្រួសារតារាកម្ពុជា និង ជាប្រធានក្រុម សាខាកិត្តិយស ផែនសហគ្រិនវ័យក្មេង គណបក្សប្រជាជនកម្ពុជា។ សកម្មភាពនេះ បានធ្វើឡើង នៅសាលាខេត្តស្ទឹងត្រែង ក្រោមការស្វាគមន៍របស់ លោក ញ៉ែម សារី ចៅហ្វាយខេត្តស្ដីទី ដោយមានវត្តមាន លោក លោកស្រី ជាប្រធានមន្ទីរខេត្តជាច្រើនរូបចូលរួម។
19-6-2023″។


LEAVE A REPLY

Please enter your comment!
Please enter your name here