មិនរាប់ដំរីមួយក្បាលកំពុងចុះប្រេង ហើយត្រូវសមាគមព្រលែងចោលនៅក្នុងព្រៃធម្មជាតិសិន គឺដំរីចំនួន៣ក្បាលនៅក្នុងសមាគមអភិរក្សដំរី អៃរាវត្តា នៅខេត្តរតនៈគីរី កំពុងទាក់ទាញអ្នកទេសចរណ៍យ៉ាងខ្លាំង។ ទូតសុឆន្ទៈចំនួន៥រូប ដែលតែងតាំងចេញពីគ្រួសារតារាកម្ពុជា បានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលបានជួបដំរីទាំង៣ដោយផ្ទាល់។ ដំរីទាំង៣ ដែលកំពុងមានប្រជាប្រិយភាពនោះ គឺទី១ដំរីឈ្មោលមានភ្លុកឈ្មោះ ខាំសែន ដែលមានវ័យ៥២ឆ្នាំ ទី២ដំរីញី ដែលមានឈ្មោះថា អ៊ីកែវ អាយុ៤០ឆ្នាំ និង ទី៣ គឺកូនដំរីវ័យ១ឆ្នាំកន្លះឈ្មោះ ណូអែល។ ដំរីទាំង៣ សុទ្ធតែគួរអោយស្រលាញ់ ចូលចិត្តមនុស្ស និង ស្រួលស្ដាប់បង្គាប់ ដែលអ្នកទៅដល់គឺសុទ្ធតែហ៊ានអោបថើប និង ហ៊ាមស្និទ្ធស្នាល។ BA ទាំង៥ ដែលបានទៅជួបដោយផ្ទាល់ ស្ទើរតែមិនចង់ត្រលប់មកផ្ទះ នៅពេលបានថតវីដេអូ ហើយឃើញដំរីទាំង៣ មានសកម្មភាពគួរអោយស្រលាញ់ ខុសពីដំរីទាំងឡាយបែបនេះ។


LEAVE A REPLY

Please enter your comment!
Please enter your name here