បន្ទាប់ពីទទួលបានដំរីកូន ឈ្មោះណូអែល លោកស្រី ចិន្តា ក្លេ-ខៃ ប្រធានសមាគមអភិរក្សដំរីអៃរាវត្តា បានអះអាងថា លោកស្រី និង ក្រុមប្រឹក្សាភិបាល នឹងនៅតែបន្តបង្កាត់ពូជដំរីនៅក្នុងសមាគមរបស់ខ្លួន បើទោះជាការមើលថែសត្វដំរីមួយក្បាលៗគឺជាបន្ទុកដ៏ធំ។ បច្ចុប្បន្នសមាគមមានដំរីចំនួន៤ក្បាល ដំរីឈ្មោលធំ២ ដំរីញីធំមួយក្បាល និង កូនដំរីមួយក្បាល។

លោកស្រីក៏រំពឹងថា មេដំរីដែលជាម្ដាយរបស់កូនដំរីណូអែល ក៏នឹងមានដំណឹងល្អឆាប់ៗផងដែរ ដើម្បីអោយក្នុងសហគមមានកូនដំរីថ្មីៗ និង ជាបង្កើននូវចំនួនសត្វដំរី។ លោកស្រីថា ដំរីកូនមួយក្បាលត្រូវការទឹកដោះគោបន្ថែមពីដោះម្ដាយ ក្នុងមួយថ្ងៃ៣៥លីត្រ តែលោកស្រីថា គឺជារឿងល្អបំផុត ប្រសិនបើមេដំរី អាចមានកូនថ្មីឆាប់ៗ។ ក្នុងយុទ្ធនាការ ដែលលោកស្រី បានអញ្ជើញទូតសុឆន្ទៈជាតារាសិល្បៈ អោយទៅដល់កន្លែងចិញ្ចឹមដំរី ដោយផ្ទាល់ កាលពីថ្ងៃទី១៩ និង ថ្ងៃទី២០ មិថុនា កន្លងទៅ ក៏ដើម្បីជាការអំពាវនាវអោយ មានចលនាជួយមើលថែដំរី ពីប្រជាសហគម និង ដើម្បីអោយមានចលនាជួយបរិច្ចាគជួយដល់សត្វដំរី លើបញ្ហាចំណី និង ការមើលថែអោយបានកាន់តែច្រើនផងដែរ ដោយសប្បុរសជនគ្រាន់តែ បរិច្ចាគតាម App ABA ហើយចុចលើពាក្យ ទូទាត់ប្រាក់ ឬ Payment រួចស្វែងរកពាក្យ សប្បុរសធម៌ និង ការបរិច្ចាគ នោះនឹងឃើញឈ្មោះ អភិរក្សដំរីអៃរាវត្តា ដែលលោកអ្នកអាចបរិច្ចាគ ១ដុល្លារ ឬ ១ដុល្លារ បានយ៉ាងងាយ ដើម្បីជាប្រយោជន៍ដល់សត្វដំរី។

នៅក្នុងដំណើរទស្សនកិច្ចរបស់ក្រុមតារាសិល្បៈជា BA នោះ លោកស្រី និង ក្រុមប្រឹក្សាភិបាល ក៏ធ្វើពិធីចែកអំណោយជូនដល់ប្រជាសហគម ដែលពឹងអាស្រ័យជុំវិញព្រៃសហគមដែលដំរីរស់នៅ និង បានទទួលស្វាគមន៍ដល់ក្រុមជនពិការមកពីសមាគមតន្ត្រីសំនៀងជនពិការ ដែលដឹកនាំដោយលោកជំទាវ ញ៉ែម មរកត ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here