កាលពីល្ងាចថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 2023 មុននេះក្រុមហ៊ុន គ្រួសារកក់ក្ដៅ បានធ្វើការចាប់រង្វាន់យ៉ាងកក្រើកនៅក្នុងពិព័ណ៌បើកសម្ភោធផលិតផល ឱសថយិនស៊ិនឧកញ៉ាសម្បត្តិកំប៉ុងតូច របស់ខ្លួនដែលទើបតែចរាចរណ៍នៅលើទីផ្សារមួយរយៈចុងក្រោយនេះ ប៉ុន្តែផ្ទុះការគាំទ្រ និង ទទួលបានកំណើននៃការប្រើប្រាស់ពីអតិថិជនពីមួយទៅមួយរហូតធ្វើឱ្យក្រុមហ៊ុន សម្រេចរំលែកជាកំប៉ុងតូចៗដើម្បីលក់ជូនអតិថិជនឱ្យបានសាកល្បងប្រើប្រាស់ ជាមួយនឹងតម្លៃសមរម្យ និង គុណភាពនៅតែប្រសើរដដែល។

អ្វីដែលកាន់តែពិសេសនារាត្រីចុងក្រោយនៃពិព័ណ៌បើកបង្ហាញផលិតផលថ្មី ក៏ជារាត្រីដ៏សែនរំភើបអស្ចារ្យជាមួយនឹងមហាព្រឹត្តិការណ៍ចាប់ឆ្នោតរកម្ចាស់រង្វាន់ធំគឺរថយន្តម៉ាក Audi Q7 មួយគ្រឿងតម្លៃជាង 10ម៉ឺនដុល្លារ ដែលត្រូវបានអតិថិជនឈ្មោះ ជ្រឹង សោភា មានទីលំនៅក្នុងខេត្ត កំពង់ធំ ក្លាយជាម្ចាស់រង្វាន់ធំដំបូងបង្អស់របស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅ។ ក្រៅពីរង្វាន់រថយន្តក៏នៅមានរង្វាន់ម៉ូតូ Honda Dream សេរីឆ្នាំ2023 ចំនួន3គ្រឿងបន្ថែមទៀត ក្រៅពីនេះក៏នៅមានការតាំងលក់ផលិតផល ឱសថយិនស៊ិនឧកញ៉ាសម្បត្តិកំប៉ុងតូចជាមួយនឹង promotion ពិសេសមិនធ្លាប់មានពីមុនមកផងដែរ។

ពិធីសម្ភោធជាផ្លូវការ ឱសថយិនស៊ិនឧកញ៉ាសម្បត្តិកំប៉ុងតូច និង ចាប់ឆ្នោតផ្សងសំណាងជូនដល់អតិថិជនរបស់ក្រុមហ៊ុន គ្រួសារកក់ក្ដៅ បានប្រារព្ធធ្វើឡើងមានរយៈពេលដល់ទៅ3ថ្ងៃ គឺចាប់ពីថ្ងៃទី 23 ដល់ថ្ងៃទី 25 នៅក្នុងបរិវេណផ្សាទំនើប Aeon Mall សែនសុខ ដែលមិនត្រឹមតែផ្ដល់រង្វាន់ជូនដល់អ្នកឈ្នះ តែក៏មានការផ្ដល់នូវចំណេះដឹងផ្នែកសុខភាពពីសំណាក់វេជ្ជបណ្ឌិតដែលបានបញ្ចប់ការសិក្សាមកពីក្រៅប្រទេស និងមានការពិនិត្យចង្វាក់បេះដូងដោយឥតគិតថ្លៃ ព្រមទាំងផ្ដល់ភាពសប្បាយរីករាយដោយផ្ទាល់តាមរយៈការសម្ដែងច្រៀងរាំពីសំណាក់ តារាចម្រៀង និង តារាកំប្លែងល្បីៗទាំង3ថ្ងៃរួមមាន Idol តូចលោក លឹម តិចម៉េង, លោក Kai, លោក ថុល សុភិទិ, ក្រុមកំប្លែងរបស់នាយ ព្រែក និង តារាកិត្តិយសជាច្រើនទៀតអញ្ជើញចូលរួម និង លេងហ្គេមយករង្វាន់សប្បាយៗជាមួយនឹងអ្នកទស្សនាផ្ទាល់ ញ៉ំាងឱ្យកម្មវិធីបញ្ចប់ទៅដោយរលូន និង ពោពេញដោយភាពរំភើបរីករាយ។


LEAVE A REPLY

Please enter your comment!
Please enter your name here