លោក គង់ វិសាល គឺជាផលិតករកម្មវិធីដ៏ល្បីឈ្មោះមួយរូបនៅក្នុងស្ថានីយ៍ទូរទស្សន៍បាយ័ន លោកត្រូវបានគេកត់សម្គាល់ថាគឺជាអ្នកដឹកកម្មវិធីមួយរូបដ៏ជោគជ័យ បើទោះបីជាផលិតករមួយចំនួនបានបាត់មុខ និងឈ្មោះក្នុងវិស័យផលិតករ ប៉ុន្តែលោកនៅតែឈរតំណែងជាផលិតករជាង 15 ឆ្នាំមកនេះ។ ក្នុងនោះក្រឡេកទៅមើលទំនាក់ទំនងស្នេហាជាមួយភរិយា ក៏មានសុភមង្គលណាស់ដែរ ក្នុងជីវិតអាពាហ៍ពិពាហ៍។

ក្រឡេកទៅមើល ជីវិតឯកជនវិញ លោក និង ភរិយា ក៏ទទួលបានសុភមង្គលណាស់ដែរ ក្រោយពីរៀបការហើយអស់ជាង៩ឆ្នាំ តាំងពីឆ្នាំ២០១១។ មហាជនភាគច្រើន លែងបានឮពីចម្រូងចម្រាស់ដូចគូស្នេហ៍មួយចំនួនតែម្ដង ពោលគឺខុសពីពេលលោក ភពប្រសព្វជាមួយនឹង អតីតពិធីការិនី អ្នកនាង ពេជ្រ សិរីរ័ត្ន មុនរៀបការ ដែលកាលនោះម្ដងល្អ ម្ដងឈ្លោះ និង មានព័ត៌មានអាស្រូវរាប់មិនអស់ មុនពេលបែកគ្នា។ មកទល់ពេលនេះ លោក គង់ វិសាល និង ភរិយា មានកូនប្រុសស្រី២ នាក់ ដោយកូនស្រីច្បងមានវ័យ៨ឆ្នាំ និង កូនប្រុសទី២ មានវ័យ៣ឆ្នាំ ខណៈដែលលោក និង ភរិយា ក៏មើលទៅមានសុភមង្គលណាស់ដែរ តាមរយៈការបង្អួតភាពផ្អែមល្ហែមជាសាធារណៈ។

ចំណែកមុខងារជាផលិតកររបស់លោកវិញគឺកាន់តែទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាលើ បើទទោះបីជាបច្ចុប្បន្នផលិតករកាន់តែច្រើនឡើង ដែលគេកត់សម្គាល់ឃើញថា ខ្លះត្រូវបាត់កម្មវិធីដែលធ្លាប់ផលិត និង ខ្លះបាត់បង់តួនាទីតែម្ដង តែសម្រាប់លោក គង់ វិសាល គឺនៅតែឈរជើងរឹងមាំ នៅមកទល់នឹងពេលនេះ។ កម្មវិធីដែលលោកផលិត និង គ្រប់គ្រង ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញស្ទើរតែគ្រប់កម្មវិធីនោះផង នៅក្នុងទូរទស្សន៍បាយ័ន ដូចជាកម្មវិធីសំណើច និង កម្មវិធី មេក្រូដោះបំណុល នាពេលថ្មីៗជាដើម។ លោកក៏ជាផលិតករកម្មវិធីតន្ត្រីល្បីឈ្មោះ នៅក្នុងស្ថាប័នដែលលោកបម្រើការផងដែរ ខណៈពេលដែលលោកមិនធ្លាប់មានព័ត៍មានអាស្រូវរឿងរញ៉េរញ៉ៃជាមួយកូនចៅក្រោមឱវាទ ក្រោយពីរៀបមង្គលការទាល់តែសោះ។ ក្នុងនោះព័ត៍មានរសើបរឿងមានជម្លោះជាមួយក្រុមការងារ ឬ ជាមួយអ្នកបម្រើការតំណែងប្រជែងគ្នា នៅក្នុងស្ថាប័នបាយ័ន ក៏មិនធ្លាប់មានដែរ ទើបធ្វើអោយគេកត់សម្គាល់ថា លោកគឺជាផលិតករ ដែលក្រៅពីខ្លាំងក្នុងការផលិតកម្មវិធី ក៏សន្សំសុខគួរអោយសរសើរ។ សិល្បករជាច្រើន មានតែសរសើរពីការអធ្យាស្រ័យខ្ពស់របស់លោក នៅក្នុងវិស័យការងារនោះផង។

LEAVE A REPLY

Please enter your comment!
Please enter your name here