ក្នុងជំនួបរយៈពេលជាង៣ម៉ោង កាលពីថ្ងៃទី២ កក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន សុខា ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី និង ជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅ ដល់ប្អូនៗ ដែលជាក្រុមការងារ App IEBuy ដែលជាបណ្ដាញទំនាក់ទំនងមួយ បង្កើតដោយកូនខ្មែរ ដោយឯកឧត្តម បានមានប្រសាសន៍ថា គឺជារឿងដ៏ប្រសើរណាស់ ដែលខ្មែរមាន បណ្ដាញសង្គមទំនាក់ទំនងមួយ ជារបស់ខ្លួន ដែលបណ្ដាញសង្គមនេះ ប្រសិនបើមានអ្នកបង្កើត អាក់ខោនលេងអោយទូលំទូលាយ ក៏ពិតជាអាចជំនួសអោយបណ្ដាញសង្គម ដែលបង្កើតដោយបរទេស ដូចជា Facebook និង Tik Tok ជាដើម។

ឯកឧត្តម បានកោតសរសើរ ចំពោះស្ថាបនិក លោក ឯម រិទ្ធី អគ្គយកក្រុមហ៊ុន IEBuy ដែលបានបង្កើត នូវបណ្ដាញសង្គម IEBuy នេះឡើង ដើម្បីអោយកូនខ្មែរ អាចលេងសប្បាយៗ អាចទំនាក់ទំនងជាមួយគ្នា និងអាចលក់ដូរទំនិញ ដូចគ្នានឹង Facebook និង បណ្ដាញសង្គមបរទេសផ្សេងទៀត ដែលមិនខុសពីជំរុញនូវការទំនាក់ទំនងគ្នា អោយកាន់តែល្អ ដោយមិនមែនទាល់តែពឹងផ្អែកលើបណ្ដាញសង្គមបរទេស។ ឯកឧត្តម ក៏នឹងជួយជំរុញ ដើម្បីអោយបណ្ដាញសង្គមកូនខ្មែរមួយនេះ ទទួលបានការគាំទ្រពីថ្នាក់ដឹកនាំផងដែរ ក្នុងពេលបន្តបន្ទាប់។

ក្នុងជំនួបរយៈពេលច្រើនម៉ោងនោះ ថ្នាក់ដឹកនាំ IEBuy ក៏បានថ្លែងអំណរគុណ និង កោតសរសើរចំពោះឯកឧត្តម និង ក្រុមការងារ ដែលបានផ្ដល់នូវអនុសាសន៍ល្អៗ ដល់ប្អូនៗ និង បានចែករំលែកនូវបទពិសោធន៍ជាច្រើន ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប ដោយគ្មានការរើសអើង។ ជំនួបដែលបានធ្វើឡើងនោះ ជាការដឹកនាំដោយ លោកជំទាវ ម៉ម ចាន់ចំប៉ា អនុប្រធាននាយកដ្ឋាន បេតិកភណ្ឌ នៃក្រសួងមហាផ្ទៃ ដោយមានការចូលរួមនូវសមាសភាពដូចជា លោក ឯម រិទ្ធី ស្ថាបនិកក្រុមហ៊ុន IEBuy, លោកឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេងហាន – ប្រធានសាខាយុត្តិធម៌ ផែនសហគ្រិនវ័យក្មេង ជួរគណបក្សប្រជាជនកម្ពុជា, លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា-ចាងហ្វាងសារព័ត៌មានផ្ទះតារា និង ជាអនុប្រធានសាខាកិត្តិយស ផែនសហគ្រិនវ័យក្មេង របស់គណបក្សប្រជាជនកម្ពុជា, និង លោក រុន ណាកូ និពន្ធនាយករង សារព័ត៌មានផ្ទះតារា ដែលជាប្រធានក្រុមសាខាកិត្តិយស ក្នុងជួរគណបក្សប្រជាជនកម្ពុជា។

ខាងក្រោមនេះ ជាចំណុចពិសេស របស់ App IEBuy៖
1.  មុខងារ Newsfeed គឺដូចគ្នានឹង Facebook  ដែរ ដោយយើងអាចផុស Photo, Video, Love, Comment, Share, Chat និង ការជជែកកម្សាន្តដោយសេរី ។
2.  មុខងារ Fün គឺជាដូច Tiktok,   Story Facebook, និង YouTube Short ដែរ ដោយ យើងអាចផុសរូបភាព និង វីដេអូខ្លីៗ និងមាន Feature សម្រាប់កម្សាន្តជាច្រើន ដ៏ទំនើប និងទាន់សម័យ សម្រាប់យុវវ័យគ្រប់រូប។
3.  មុខងារ Store គឺជាទីផ្សារផលិតផលដ៏សំបូរបែប ដោយប្រមូលផ្ដុំគ្រប់មុខទំនិញ ដោយលោកអ្នកអាចផុសលក់ផលិតផលដោយសេរី ពោលគឺដូចជា App Amazon, និង Alibaba ។ មុខងារ Store នេះ អនុញ្ញាតឲ្យម្ចាស់អាជីវកម្មគ្រប់រូបអាចបង្កើតហាង ឬម៉ាត Digital  សម្រាប់ដាក់លក់ទំនិញបានដោយខ្លួនឯង និងមានភាពងាយស្រួល មិនចាំបាត់មានជំនាញIT ឡើយ  និងមិនគិតថ្លៃ ។ iEBuy គឺជាបច្ចេកវិទ្យាថ្មី ដ៏ទំនើប និងទាន់សម័យ (All in One ) បង្កើតឡើងដោយស្នាដៃកូនខ្មែរ។ ការបង្កើតគណនីសូមចូលទៅកាន់ PlayStore or AppStore  រួចវាយពាក្យ iEBuy រួចចុច ដោនឡូត ហើយបំពេញទិន្នន័យ ដូចគ្នានឹងការបង្កើត Facebook ដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here