កាលពីថ្ងៃទី៥ កក្កដា ឆ្នាំ២០២៣ មុននេះ លោកបណ្ឌិត អោម សេងបូរ៉ា ប្រធានសហគ្រិនវ័យក្មេង បានជួបប្រជុំម្ចាស់អាជីវកម្មជាច្រើន ដែលប្រកបជំនួញពាក់ព័ន្ធនឹងបច្ចេកវិទ្យា ក្នុងគោលបំណងប្រមូលផ្ដុំម្ចាស់អាជីវកម្មទាំងនោះ ដើម្បីបង្កើតជាសហគមន៍មួយ ដែលសុទ្ធតែជាអ្នកអាស្រ័យ និង ជាក្រុមជំនាញលើ Digital Marketig។
គោលបំណងនៃការប្រមូលផ្ដុំនេះ គឺដើម្បីចងក្រងអ្នកជំនាញទាំងអស់ជាធ្លុងមួយ និង ដើម្បីអត្ថប្រយោជន៍៣ ទី១ គឺដើម្បីងាយស្រួលគ្រប់គ្រងពន្ធពីបណ្ដាម្ចាស់អាជីវកម្មជូនដល់រដ្ឋ ទី២ដើម្បីច្របាច់បញ្ចូលគ្នានូវក្រុមសហគ្រិន ផ្នែក Digital Marketing និង ទី៣ គឺដើម្បីបង្កើតវិទ្យាល័យ Digital Marketing មួយជាប្រយោជន៍ដល់កូនខ្មែរ។ ក្នុងចំណោមក្រុមហ៊ុន Digital ដែលបានចូលរួម ថ្នាក់ដឹកនាំក្រុមហ៊ុន iEbuy ដែលជាក្រុមហ៊ុនបង្កើតបណ្ដាញសង្គម ដែលមានលក្ខណៈស្រដៀងគ្នានឹង facebook និង Tik Tok និង ស្ថាប័នសារព័ត៌មាន ផ្ទះតារា ដែលប្រកបអាជីវកម្មលើវិស័យ Digital ចូលរួមផងដែរ។