នៅទីបំផុតកញ្ញា ឌួង ហ្សូរីដាបានក្លាយជាម្ចាស់រប្រេន Tube Cafe នៅសាខាមួយសម្រេចតាមបំណងប្រាថ្នារបស់ម្ដាយនាង ដោយចំណាយថវិការអស់ប្រាមាណជាង ១០ម៉ឺនដុល្លាអាមេរិកឯណោះ។
មិនត្រឹមតែមានភាពជោគជ័យនៅក្នុងមុខរបរជាអ្នកលក់គ្រឿងសម្អាងតែប៉ុណ្ណោះទេ កញ្ញា ឌួង ហ្សូរីដា ក៏កំពុងក្លាយជាម្ចាស់សាខាហាងកាហ្វេរប្រេនមួយកន្លែងដែលស្ថិតនៅក្នុងខណ្ឌឬស្សីកែវ តាមបណ្ដោយផ្លូវជាតិលេខ 5A ដែលជាតំបន់ទីប្រជុំជនធំមួយនៅក្នុងមុខជំនួញអាជីវកម្ម។
ពិធីការិនីដ៏ល្បីល្បាញរូបនេះបានអះអាងថា ហេតុផលដែលនាងសម្រេចទិញប្រេន Tube Cafe មកបើកដើម្បីធ្វើអាជីវកម្មនេះ ដោយសារតែអ្នកម្ដាយរបស់កញ្ញា ជាប់ចិត្តជាមួយនឹងរសជាតិកាហ្វេរថ្នល់ ដែលជារស់ជាតិដ៏ពេញនិយម និងពេញចិត្តជាមួយនឹងភេសជ្ជៈផ្សេងទៀតនៅក្នុង Tube Cafe។ កញ្ញាបានបញ្ជាក់មិនមែនជារឿងងាយស្រួលនោះទេ ទោះបីប្រេនកាហ្វេរនេះត្រូវបានបង្កើតឡើងដោយអ្នកជំនាញក្នុងស្រុកក៏ពិតមែន ប៉ុន្តែទម្រាំកញ្ញាអាចទិញសិទ្ធិប្រេនកាហ្វេរមួយនេះមកបើកផ្ដាច់មុខបានបានជោគជ័យ ត្រូវចំណាយពេលយូរយ៉ាងខ្លាំងមិនមែនឱ្យតែមានប្រាក់គឺអាចទិញសិទ្ធផ្ដាច់មុខយកមកបើកលក់បានងាយៗនោះទេ។ ដោយសារម្ចាស់ប្រេនបានសិក្សាយ៉ាងលម្អិតជាមួយនឹងទីតាំង និងប្រជាប្រិយភាពរបស់ម្ចាស់ហាងនីមួយៗ ដើម្បីឱ្យមានភាពប្រាកដថានឹងធ្វើឱ្យហាងមួយនេះទទួលបានភាពជោគជ័យនិង ដំណើរការល្អក្រោយក្លាយទៅជាម្ចាស់សាខា មុននឹងប្រគល់សិទ្ធិឱ្យកញ្ញាបើកនៅក្នុងទីតាំងនេះ។
ទន្ទឹមនឹងនេះក៏មានការបញ្ជាក់ថានាងចំណាយដើមទុននៅក្នុងការបើកអាជីវកម្មថ្មីមួយនេះអស់ប្រមាណជាង ១៥ម៉ឺនដុល្លាអាមេរិក ខណៈពេលដែលការរៀបចំដេគ័រនិង រៀបចំហាងខាងក្នុងមិនទាន់ដឹងច្បាស់ថាត្រូវចំណាយបន្ថែមអស់ប៉ុន្មានទៀតនោះទេ ។ ចំពោះអាជីវកម្មមួយនេះផងដែរកញ្ញាក៏បានប្រាប់ថា នាងបានចាប់ដៃគូរជាមួយនឹងដភាគហ៊ុនតូចៗមួយចំនួនដូចជា ប្អូនស្រីរបស់នាង និងពិធីករលោក Vj Hero ផងដែរដើម្បីរួមទុនសហការណ៍គ្នាចូលរួម។
មកទល់ពេលនេះសាខារបស់នាងដែលស្ថិតនៅក្នុងខណ្ឌឬស្សីកែវ នៅពុំទាន់បានបើកដំណើរការនៅឡើយទេ ដោយកំពុងតែរៀបចំតុបតែងហាង និងដេគ័រផ្សេងៗទៀតសើម្បីឱ្យមានភាពទាក់ទាញ។ បន្ទាប់ពីរៀបចំរួចនាងក៏មានគម្រោងនឹងបើសម្ភោធជាផ្លូវការនៅក្នុងខែ តុលា ឬខែវិច្ឆិការទៅតាមស្ថានភាពជាក់ស្ដែងផងដែរ។