ក្នុងពិធីជួបជុំថ្នាក់ដឹកនាំសាខាកិត្តិយស ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ដួង អក្ខរា អនុប្រធានផែនសហគ្រិនវ័យក្មេង និង ជាប្រធានសាខាកិត្តិយស កាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៣ ឯកឧត្តម បានប្រកាសតែងតាំងតួនាទីសំខាន់ៗចំនួន៣បន្ថែម នៅក្នុងសាខា ដោយរួមមានទីប្រឹក្សា អនុប្រធាន និង ប្រធានក្រុម សរុបរហូតដល់៦០រូប ដើម្បីអោយសាខាកិត្តិយស កាន់តែមានសមាសភាពថ្នាក់ដឹកនាំច្រើន ក្នុងការកៀងគរសមាជិកអោយបានច្រើន ក្នុងការបម្រើដល់គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមថា សមាសភាពដែលបានប្រកាសតែងតាំងបន្ថែមនេះ គឺសុទ្ធតែជាម្ចាស់សហគ្រិន និង ជាអ្នកដែលមានឆន្ទៈចូលបម្រើគណបក្សប្រជាជនកម្ពុជា ដែលការបន្ថែមនេះ ក៏ដើម្បីអោយកម្លាំងសាខាកិត្តិយស ក្នុងផែនសហគ្រិនវ័យក្មេង កាន់តែមានសក្កានុពលក្នុងការពង្រីក និង ផ្សព្វផ្សាយពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា។ ការបង្កើនសមាជិកជាថ្នាក់ដឹកនាំនេះ ក៏ដើម្បីជាការប្រមូលផ្ដុំ អ្នកជំនួញតូចធំ ដែលនឹងផ្ដល់ជាប្រយោជន៍អោយគ្នាទៅវិញទៅមក ក្រៅតែពីផ្ដោតលើការងារបក្សផងដែរ។ ឯកឧត្តមក៏បានប្រកាសអោយទីប្រឹក្សា អនុប្រធានក្រុម និង ប្រធានក្រុមទាំងអស់ ទាំងអ្នកដែលបានតែងតាំងចាស់ និង ទើបតែងតាំងថ្មី អោយជួយបន្តគៀងគរសមាជិកជាម្ចាស់សហគ្រាស ដើម្បីអោយផែនសហគ្រិនវ័យក្មេង កាន់តែបានប្រមូលផ្ដុំម្ចាស់អាជីវកម្មអោយកាន់តែច្រើន និង កាន់តែអាចផ្ដល់ផលប្រយោជន៍អោយគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here