ដោយ ៖ ផ្កាយ សំណាង
បវរកញ្ញា ដែលជាម្ចាស់ជ័យលាភី មានតំណែងជាម្ចាស់មកុដរៀងៗខ្លួន និងត្រូវជ្រើសអោយធ្វើជា គណៈកម្មាការដាក់ពិន្ទុ ដល់បេក្ខនារីទាំង៣៥រូបតាមរយៈ ការប្រកួត បវរកញ្ញាចក្រវាឡកម្ពុជា២០២៣។ជាJudge ទាំង៣នេះ ពិតជាល្មមគ្រប់គ្រាន់ក្នុងការវិនិច្ឆ័យ សម្រាប់ឃ្លាំមើល បេក្ខភាពនីមួយៗ យោងលើកម្រិតការងារ និងបទពិសោធន៍ដែលមាននៅក្នុងវិស័យបវរកញ្ញា។

បវរកញ្ញាទាំង៣រូប មាននាង លីវ ជីលី អតីតMgC2020 នាង សុតធីតា ប៉ូគីមថេង MGC2021 និងកញ្ញា ឯម គុនថង ម្ចាស់មកុដ global Cambodia 2022។ យោងលើទេពកោសល្យ ដែលអ្នកទាំង៣មានគឺសាកសមជាមួយតួនាទីនេះ។ ម្នាក់ៗធ្លាប់ជាតារាបង្ហាញម៉ូដ និងចេះយល់ដឹងរបៀបដើរ ការលេងទឹកមុខលើវិញ្ញាសានីមួយៗ និងការតុបតែងខ្លួនសម្លៀកបំពាក់ វាយតម្លៃ នៅពេលប្រកួត។ មិនថាឆាកក្នុងស្រុកឬក្រៅស្រុកគឺ អ្នកទាំង៣បានឆ្លងកាត់អស់រួចរាល់ ក្នុងនាមជាម្ចាដ់មកុដរៀងៗខ្លួន។

ជារួមនេះជាអ្វីដែលទទួលបាន មួយទៀតពីកម្មវិធីប្រឡងដ៏សំខាន់នេះ ដែលទិញសិទ្ធិបានថ្មីៗ ។ អ្វីដែលពិបាកគឺបេក្ខភាពត្រូវធ្វើអោយ អស់លទ្ធភាព យកលេចធ្លោ ដើម្បីអោយមហាជនវាយតម្លៃទាំងតាមកញ្ចក់ទូរទស្សន៍បាយ័ន និងលើផេកបវរកញ្ញាចក្រវាឡកម្ពុជាផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here