ចាប់តាំងពី ឱក សុគន្ឋកញ្ញា ធំដឹងក្តីមក នាង មានម្តាយ មេម៉ាយ ម្នាក់គត់ ដែលជា ស្ត្រី ដ៍រឹងមាំ ធ្វើជាឪពុកផង ម្តាយផង មើលថែនាង និងប្អូនៗ។ គ្រប់ជំហ៊ាន ការងារ កញ្ញាតស៊ូ ដើម្បីម្តាយ អោយ តែនឹកឃើញ នាងមានកម្លាំងចិត្តតែម្តង។ យ៉ាងណា ពេលនេះ ម្តាយ របស់កញ្ញា បានសម្រេចចិត្ត ចេញទៅរស់នៅ ប្រទេស អូស្ត្រាលី ក្រោយពេលកូនស្រី មានមេកធាងប្រាំប្រការ។
ឱក សុគន្ឋកញ្ញា បាននិយាយ ពីអារម្មណ៏ នឹកម្តាយ នៅលើ ឆាកតន្ត្រី របស់ហង្សមាស អបអរថ្ងៃភ្ជុំថា តាំងពីដើមមក នាង និងម្តាយ អោយតែបុណ្យទាន គឺជុំគ្នា ទៅធ្វើបុណ្យ។ ប៉ុន្តែពេលវេលា បានតម្រូវអោយគាត់ចេញ ទៅសាងជីវិត ថ្មី នៅប្រទេសអូស្ត្រាលី ធ្វើអោយខកខាន ជុំគ្នាធ្វើបុណ្យ ទៅវត្ត។ យ៉ាងណា នាងសុំសម្តែង ការនឹករលឹក ហើយ ជូនពរអ្នកម្តាយ អោយ មាន សុខភាពល្អ នឹងរំពឹងថា បានជួបជុំគ្នាថ្ងៃណាមួយឡើងវិញ។
ម្តាយ ឱក សុគន្ឋកញ្ញា ជាអតីតសិល្បការិនី ល្ខោននិយាយ ហើយធ្លាប់សម្តែង តាមឆាកនានា ដែលជាគ្រូនៅសាលាវិចិត្រសិល្បៈ។ អ្នកស្រី តស៊ូមើលថែកូនយ៉ាងល្អ ហើយកាន់តែរំភើបចិត្ត ពេលដឹងថា កូនក្លាយជាតារាចម្រៀង លំដាប់កំពូល ហើយ ចេះជំនះ រហូតក្លាយជាកំពូល តារាលើសគេ។ អ្នកស្រី កាន់តែ មាន ក្តីសុខ ក្រោយកូនស្រីដល់គូ ហើយបានរៀបការ ក្នុងត្រកូលខ្ពង់ខ្ពស់ ដោយពេញមុខមាត់ ដែលអ្នកណាក៏ប្រាថ្នា ចំណងជីវិតបែបនេះ។