លីន សោម៉ា គឺជា តារាចម្រៀង តូចច្រឡឹង សំឡេងល្អ ហើយឆ្លងកាត់ ការប្រឡង មួយចំនួន។ នាងហាក់ មិនទាន់ វាយអោយ កងរំពង លេចធ្លោ ខ្លាំង ដូចបណ្តា តារាផ្សេង បើទោះជានាង មានឱកាស អាចធ្វើអោយគេ បានស្គាល់ ហើយឆក់ យកបានស្ថាប័នធំ សម្រាប់រួមដៃគូ ការងារ។
លីន សោម៉ា បានជំនះឧបសគ្គ ច្រើន លើវិថីចម្រៀង បើរំលឹកពី អតីតកាល ជាម្ចាស់ពានផ្កាយរះក្នុងសួន រដូលកាលទី២ និង ពេញវ័យបាន ចូលប្រឡង កម្មវិធីចម្រៀង ដ៏ធំ របស់ស្ថានីយ៍ ទូរទស្សន៍ ហង្សមាស ខេមបូឌាអាយឌល។ នាងបានប៉ែង ជើងគេអោយ ចុះចាញ់ ឆ្លងចូលវគ្គ មួយទៅមួយ យ៉ាងត្រដែត។ បើទោះមិនបាន កាន់ពានតែធ្វើអោយ នាងហាក់មាន ការចាប់អារម្មណ៍ បន្តិចឡើងវិញ ព្រោះមានគេស្គាល់។
យ៉ាងណា មិញ ហ្វេនៗ របស់ សោម៉ា រំពឹងថា នាង និងសម្រេចបំណង សាងឈ្មោះអោយ ល្បីល្បាញជាងនេះ ហើយ ខាងផលិតកម្ម និង បន្តចេញ បទចម្រៀងល្អៗ ដល់នាង ដើម្បីតបការគាំទ្រ។ លើសពីនេះ សោម៉ា មិនអស់សង្ឃឹមឡើយ នៅពេល ភាគរយនៃ ការល្បីឈ្មោះ មិនទាន់ដល់គោលដៅ ។ អ្វីដែលសំខាន់ ខំបន្តរកយុទ្ឋសាស្ត្រ ធ្វើយ៉ាងណា អោយកាន់តែលេចធ្លោ ជាមួយនិស្ស័យ ដែលស្រឡាញ់ ដោយចិត្តពុះពារ។ គេរំពឹង ផលិតកម្មមិនទុក នាងចោល កាន់តែមើលឃើញ ទេពកោសល្យនាងដដែល។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/09/A1D264D0-BC97-4E37-BFF1-A131F0878240.jpeg?resize=696%2C928)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/09/ABC90707-C6AB-4C40-9034-6F4429D5999B.jpeg?resize=696%2C695)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/09/99038129-5B94-47F7-B919-99471C485E3A.jpeg?resize=696%2C709)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/09/851BF62A-4424-43F8-B245-1509CB774338.jpeg?resize=696%2C1025)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/09/E0E3DA16-337A-4252-9321-2CA6E8499AC4.jpeg?resize=696%2C928)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/09/F142486B-4A5B-491D-B71A-C3B913988B8E.jpeg?resize=696%2C928)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/09/380E8E63-21F3-4065-8A43-FEF5C66398CB.jpeg?resize=696%2C464)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/09/7CD8FC30-9ED1-4532-8ECA-0981CFA3C13D.jpeg?resize=696%2C1019)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/09/757BAA67-A7C8-44AB-A429-B7275F9F5C52.jpeg?resize=696%2C928)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/09/DAFD1497-1630-4408-B287-204D26323F5E.jpeg?resize=696%2C696)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/2020/09/F46ACB80-B545-464C-8AAA-4FE49D3A31B5.jpeg?resize=696%2C628)