ពិតជារន្ធត់ចិត្តណាស់ដែល ក្នុងពេលគន្លាតគ្នាត្រឹមតែប៉ុន្មានសប្ដាហ៍សោះ ស្រាប់តែតារាសម្ដែង កញ្ញា ស្រីថូ ជួបទុក្ខផ្ទួនៗ ដោយបងបង្កើតទើបតែទទួលមរណភាពកាលពីប៉ុន្មានសប្ដាហ៍មុននោះ ពេលនេះបងបង្កើតរបស់នាង ដែលមានវ័យ៨៨ឆ្នាំបានទទួលមរណភាពទៀតហើយ នៅប៉ុន្មានម៉ោងមុននេះ កាលពីថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០២០ ដោយនាងកំពុងកម្កល់ធ្វើបុណ្យនៅខេត្តព្រៃវែង។
មរណទុក្ខផ្ទួនៗនេះ បានកើតមានឡើងលើតារាសម្ដែងរូបនេះ គួរអោយចាប់អារម្មណ៍ ខណៈដែលបានប្រកាសនៅលើហ្វេសប៊ុកគួរអោយសង្វេគថា បងប្រុសបង្កើតទើបតែលាចាកលោកទៅ ពេលនេះឪពុកកម្សត់លាចាកលោកទៅមួយទៀត។ អ្វីដែលកាន់តែសង្វេគ គឺឪពុករបស់នាងមានដំណឹងចែកឋាននៅក្នុងកាលៈទេសៈដែលនាងបាត់បង់ចំណូលពីការងារ ដែលធ្វើអោយនាងតកកល់រកលុយមកធ្វើបុណ្យសពអោយឪពុកមិនបាន។ ជាមួយនឹងដំណឹងសង្វេគនេះ ក៏ជាការជូនដំណឹងដល់បងប្អូនសិល្បៈដែលស្គាល់រាប់អាននាងទាំងអស់ ជាពិសេសអ្នកចង់ចែករំលែកទុក្ខធុរៈរបស់នាង ដែលមានបំណងចង់ចូលបុណ្យជួយរំលែកក្ដីទុក្ខរបស់នាងផងដែរ ដោយអាចទំនាក់ទំនងតាមលេខទូរស័ព្ទ 087953741 / 0714149911