ការប្រកួតកីឡាប្រដាល់ របស់ សង្វៀន ប៉ុស្តិ៍លេខ៥ បានឈាន ចូលមកដល់សារជាថ្មី ជាមួយគូប្រយុទ្ឋ ដ៍ពូកែ និង មានល្បិចប្រកួត ប្លែកៗ ម្យ៉ាងម្នាក់។ នោះជាការប្រកួតប្រដាល់ កំពូលជើងឯក Cell Card Champion ដែលប្រារព្ឋឡើង កាលពី ល្ងាចថ្ងៃទី ១៩ កញ្ញា ឆ្នាំ២០២០ មុននេះ។ អ្វីដែលស្មាន មិនដល់ការប្រកួត ចូលដល់ត្រឹម៣ទឹកប៉ុណ្ណោះ ក៏ប្រកាសលែងអោយប្រកួតតែម្តង ព្រោះ បង្គោលក្រហម ចុះចាញ់វៃលេងកើត ដោយដួលភីញសន្លប់ឈឹង។

កីឡាករ បើកឆាក ប្រកួតនាថ្ងៃនោះ គឺ ធន សុីវម៉ូវ មកពីក្លិបកីឡា សមាគមកីឡាប្រដាល់ខេមរៈភូមិន្ទ ប៉ះជាមួយ កីឡាករ ម៉ន ភារម្យ មកពីក្លិប ការិយាល័យទី៥ កងទ័ពជើងគោក។ នេះជាការប៉ះគ្នាលើកទី១ បើនិយាយ ពីបទពិសោធន៍ ប្រកួត គឺម្នាក់ៗ មានពេញខ្លួនដូចគ្នា។ ដោយ មិនទាន់ដឹងថា បច្ចេកទេសនៃ ការវាយតប់គ្នា បែបណា ហើយឆាកទី១ ម្នាក់ៗ ស្ទាបស្ទង់ រកកលល្បិចឆ្មក់ រកចំនុចខ្សោយ។ ចូល មកដល់ ទឹកទី២ អ្នកប្រដាល់ក្នុង ប្រភេទទម្ងន់៦០គីឡូក្រាម១គូ នេះ ចាប់ផ្តើម ដឹងតិចនិចគ្នា បណ្តើរៗ ដោយខិតខំរកចំនុចខ្សោយ ដើម្បីបំបាក់ដៃគូ ដោយចាប់ផ្តើមល្អមើលឡើងមួយកម្រិតទៀត។ យ៉ាងណា បង្គោលក្រហម បានធ្វើការប្រកួត តាំងពីចុងទឹកទី១ ត្រូវបានវាយដៃគូ អោយរាប់ម្តង។ លុះដល់ពាក់កណ្តាល ទឹកទី៣ បង្គោល ខៀវលេងវិញ ធ្វើអោយរាប់ ។ ក្រោយមក ភារម្យ កាន់តែវាយសន្ធាប់ទៅៗ រហូតធ្វើអោយ សុីវម៉ូវ ទប់ជំហរមិនបាន រហូតសន្លប់តែម្ដង។

LEAVE A REPLY

Please enter your comment!
Please enter your name here