កាលពីថ្ងៃ១៨ សីហា ឆ្នាំ២០២៣ សមាគមអភិរក្សដំរី អៃរាវត្តា បានរៀបចំព្រឹត្តិការណ៍រាត្រីសមោស រៃអង្គាសថវិកា ដើម្បីអភិរក្សដំរីខ្មែរ យ៉ាងអធឹកអធម ក្រោមវត្តមានចូលរួមពីភ្ញៀវកិត្តិយស ជាថ្នាក់ដឹកនាំ ម្ចាស់អាជីវកម្ម ពីសិល្បករសិល្បការិនី និង ពីភ្ញៀវកិត្តិយសគ្រប់មជ្ឈដ្ឋាន។ នៅក្នុងពិធីនោះ ក៏មានការដេញថ្លៃផលិតផល សំលៀកបំពាក់ រូបគំរូ វត្ថុសិប្បកម្ម និង ការលក់ដូរវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដើម្បីប្រមូលថវិកាជាប្រយោជន៍ដល់ដំរី នៅក្នុងសមាគមផងដែរ ក្រៅតែពីភ្ញៀវកិត្តិយស ចូលរួមបរិច្ចាគ។

លោកស្រី ខៃ ចិន្តាក្លេ ប្រធានសមាគមអភិរក្សដំរី អៃរាវត្តា បានលើកឡើងអោយដឹងពីប្រវត្តិនៃការកកើតសមាគម និង ពីស្ថានភាពដំរី ទាំង៤ក្បាល ដែលកំពុងត្រូវបានចិញ្ចឹមមើលថែ នៅក្នុងសមាគម។ ជាមួយនឹងតម្រូវការក្នុងការផ្ដល់ចំណី និងមើលថែ ទើបសមាគមរៀបចំកម្មវិធីនេះឡើងរៀងរាល់មួយឆ្នាំ ដោយលោកស្រីថា ការបរិច្ចាគគ្រប់ផ្នែកដែលសមាគមបានទទួល បូករួមទាំងតាមរយៈរាត្រីសមោសនេះផង គឺជាការទ្រទ្រង់មួយដ៏សំខាន់ សម្រាប់សត្វដំរី ដែលខាងសមាគមកំពុងទទួលខុសត្រូវ។

ខាងក្រោមនេះជាទិដ្ឋភាពខ្លះ នៃកម្មវិធីរាត្រីសមោស ដែលបានបញ្ចប់ដោយជោគជ័យ៖



LEAVE A REPLY

Please enter your comment!
Please enter your name here