នារសៀលថ្ងៃ ២១ កញ្ញា ឆ្នាំ២០២០ នេះ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយគេ ឃើញ អ្នកនាង គង់ សុជាតិ បង្ហោះ រូប លោកជាវិបុល សាងផ្នួសបួសជា ព្រះសង្ឃ។ យ៉ាងណានេះ ជាការបង្ហាញភាពរីករាយ នៅក្នុងរង្វង់គ្រួសារ ក្រោយពេលឃើញ ព្រះតេជ គុណ ជា វិបុល សងគុណចាស់ទុំ។

យោងតាមការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួនរបស់អ្នកនាង គង់ សុជាតិ បង្ហាញឱ្យឃើញនូវទឹកចិត្តរំភើប ព្រមទាំងភ្ជាប់ជាមួយនឹងសារដ៏ជ្រះថ្លារថា « សូមអោយសទ្ធាបុណ្យនៃការបួសរបស់លោកបង បានជាផលបុណ្យអោយបានជាកុសលដ៏ថ្លាថ្លៃ និងបានជាការលើកស្ទួយព្រះពុទ្ធសាសនា🙏🙏🙏»៕ ព្រះតេជគុណ ជា វិបុល បានសាងផ្នួសនិងគង់នៅក្នុងវត្ត និគ្រោធវ័ន្ត ហៅវត្ត គល់ទទឹង ស្វិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ខណៈការសាងផ្នួសនេះអ្នកនៅមិនទាន់បញ្ជាក់នៅឡើយទេថានឹងបួសក្នុងរយៈពេលប៉ុន្មានខែនៅឡើយទេ នៅពេលដែលការងារក្នុងសិល្បៈរបស់តេជគុណនៅមានភាពមមាញឹកនៅឡើយ។ យ៉ាងណាមិញអ្នកនាង គង់ សុជាតិ ក៏បានបញ្ជាក់ប្រាប់ថា នឹងបើកចិត្តទុកពេលឱ្យស្វាមីសាងផ្នួសរហូតដល់អស់និស្ស័យក្នុងនាមជាព្រះសង្ឃហើយសម្រេចចិត្តលាចាកសិក្ខាបទនៅពេលណាមួយ ដោយមិនកំណត់ពេលវេលានោះឡើយ។

តាមរយៈសារខ្លីដ៏មានអត្ថន័យនេះ អាចសន្និដ្ឋានបានថាអ្នកនាង គង់ សុជាតិ ពិតជាមានការ ត្រេកអរនៅក្នុង ចិត្តជាពន់ពេក ក្រោយពេល ដែល ឃើញឧត្តមស្វាមី សម្រេចចិត្តសាងផ្នួស បួសជាព្រះសង្ឃដើម្បីជាការ តបស្នងសងគុណដល់ មាតាបិតា និងជ្រកក្រោមម្លប់ព្រះម៌ បម្រើឱ្យវិស័យព្រះពុទ្ធសាសនាក្រេបយកវិន័យជាសង្ឍដែលជាការជួយលើកស្ទួយព្រះពុទ្ធសាសនា។ នេះជាការបង្ហាញ អោយឃើញ ពីក្បួនសាសនា បន្តទៀត តាមរយៈ អ្នកសិល្បៈ ល្បីល្បាញ ខណៈពេលដែលតារាយុវវ័យល្បីល្បាញមួយរូបគឺអន្ទិត G-David ក៏ទើបតែនឹងសឹកពីការសាងផ្នួសថ្មីៗមុននេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here