កាលពីថ្ងៃ២៦ សីហា ឆ្នាំ២០២៣ បញ្ញាវ័ន្តខ្មែរ ដែលសុទ្ធសឹងតែជា មន្ត្រីរាជការ អ្នកជំនួញ និង បុគ្គលល្បីឈ្មោះ ត្រូវបានគណកម្មការថៃវាយតម្លៃពីគុណតម្លៃ និង ស្នាដៃក្នុងកិច្ចការសង្គម សប្បុរសធម៌ និង ការងារគ្រប់គ្រង ហើយប្រគល់អោយនូវ សញ្ញាបត្របណ្ឌិតកិត្តិយសអោយ ក្រោមវត្តមានព្រះអង្គម្ចាស់មួយអង្គ ដែលជារាជវង្សនៅក្នុងប្រទេសថៃ។ ក្នុងចំណោមអ្នកទទួលបានពាន និង សញ្ញាបត្រកិត្តិយសដ៏ឧត្តុង្គឧត្តមនេះ ក៏ឃើញមាន វត្តមាន ឯកឧត្តមបណ្ឌិត ហ៊ុន គឹមជាតិ. ឯកឧត្តមបណ្ឌិត ឡុង សត្យា. លោកមេធាវីបណ្ឌិត កៅ សីហា. ឧកញ៉ា ម៉េង អាន លោក ហ៊ ឈាងលឹម និង បុគ្គលល្បីៗជាច្រើនរូបទៀត។ នេះក៏ចាត់ទុកថា គឺជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់កូនខ្មែរទាំងជាង២០រូបផងដែរ ដែលត្រូវបានគណកម្មការប្រទេសថៃ ក្រោមការទទួលស្គាល់ដោយគណរដ្ឋមន្ត្រីថៃ និង ក្រសួងអប់រំ សម្រេចផ្ដល់អោយកិត្តិយសទាំងនេះ។

ខាងក្រោមនេះ គឺជារូបភាពខ្លះៗ នៃពិធីប្រគល់ពាន និង សញ្ញាប័ត្របណ្ឌិតកិត្តិយស៖





Go back

Your message has been sent

Warning
Warning
Warning
Warning

Warning.

LEAVE A REPLY

Please enter your comment!
Please enter your name here