កំពូលតារាសម្តែងជើងចាស់ដ៏ល្បីឈ្មោះអ្នកនាង អម្ពរ ទេវី បានចាកចេញទៅរស់នៅ ប្រទេស អាមេរិក ច្រើនឆ្នាំមកហើយ ក្រោយ បានប្រទះស្នេហ៍សមបំណងជាមួយស្វាមី រួចក៏ទៅរស់នៅលើទឹកដីឯនាយសមុទ្របាត់ទុកឱ្យអ្នកគាំទ្រនឹករឮកដល់ស្នាដៃសិល្បៈរបស់អ្នកនាងជាខ្លាំង។ អ្នកនាងទទួល បានចំណងស្នេហ៍ផ្អែមល្ហែម រហូត ធ្វើអោយ ស្នេហាមួយនេះ យល់ចិត្តគ្នា យ៉ាងជ្រៅ។ ថ្មីៗនេះ ថ្ងៃកំណើត ស្វាមី អ្នកនាង អម្ពរ ទេវី បានចេញសារ ផ្ទាល់ខ្លួន និយាយពី អារម្មណ៍ ពិតចំពោះស្វាមី ។
នៅក្នុង សំណេរ នៃបណ្តាញ សង្គម ហ្វេសបុក អ្នកនាង អម្ពរ ទេវី លើកឡើងថា « Happy birthday to my be loved Husband ❤️
រីករាយថ្ងៃរំលឹកខួបកំណើត ស្វាមីជាទីស្រឡាញ់ ថ្ងៃនេះជាថ្ងៃពិសេស
របស់បង អូនសូមបួងសួងជូនពរដល់បង សូមមាន សុខភាពល្អ អាយុយុឺនយូរអស់កាលអង្វែង និងសម្រេច ជោគជយ័ ទទួល លាភហូរចូលរាល់គ្រប់ការងាររបស់បង ថ្ងៃនេះ ភរិយារបស់បងចង់ប្រាប់បងថា៖
បងជាបុរស់គួរអោយស្រលាញ់ ជាឧត្តមស្វាមី ជាឪពុកល្អ រស់នៅជាមួយបងអូននិងកូនសប្បាយ និងមានភាពកក់ក្ដៅ!! សូមអរគុណដែលបងមើលថែរអូននិងកូន និងអ្នកម្ដាយអូន ប្រកបដោយសេចក្ដីសុខ I love you so much ❤️ Happiest of birthdays my love.»៕
តារាភាពយន្ត អម្ពរ ទេវី នៅតែស្ថិត ក្នុងដួងចិត្ត មហាជន ខ្មែរ ទាំងអស់គ្រប់ទិសទី។ បើទោះបីជា អ្នកនាង ខកខានសម្តែង ក៏មហាជននឹករលឹក និង ចង់ទស្សនា ការសម្តែងដដែល។ ប៉ុន្មាន ជាង១ឆ្នាំមុន អ្នកនាង បាន វិលមកសម្តែងភាពយន្តភាគ និងដុំ បានប៉ុន្មានរឿង ឆ្លើយតបការចង់ឃើញរបស់បណ្តាអ្នកគាំទ្រ។