កាលពីថ្ងៃទី៣ កញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនសេងហាន បានធ្វើខួប៥ឆ្នាំ យ៉ាងអធឹកអធម ដោយនៅក្នុងពិធីនោះ ក៏មានពិធីតែងតាំងក្រុមការងារ និង ភ្នាក់ងារលក់ ជាថ្នាក់ដឹកនាំ តាមផ្នែក តាមផែននីមួយៗផងដែរ ដោយមានអ្នកចូលរួមជាថ្នាក់ដឹកនាំ ជាសិល្បករ និងជាតំណាងចែកចាយ ប្រមាណជា៥០០នាក់។ នេះចាត់ទុកថា គឺជាពិធីជួបជុំទ្រង់ទ្រាយធំប្រចាំឆ្នាំ ដែលក្រុមហ៊ុនបានរៀបចំឡើង ហើយក៏ចាត់ទុកថា គឺជាជោគជ័យដ៏ធំផងដែរ ដែលលោកឧកញ៉ា យ៉ន សេងហាន និង លោកជំទាវ ម៉ៃ សុម៉ាលី ដែលនៅតែមានភាពជោគជ័យ នៅក្នុងវិស័យជំនួញ។

លោកឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន បានលើកឡើងថា រយៈពេល៥ឆ្នាំហើយ ដែលក្រុមហ៊ុនរបស់លោកបានឈរជើង នៅក្នុងវិស័យជំនួញ ជាពិសេសគឺវិស័យអចលនទ្រព្យ។ តែយ៉ាងណាមិញ ក្នុងរយៈពេលចុងក្រោយ លោកបានងាកមកកាន់វិស័យអនឡាញជាជំនួសវិញច្រើន ទើបលោកសម្រេចចិត្តបោះទុន នាំយកផលិតផលសុខភាព រួមមានការកាហ្វេ និង ភេសជ្ជៈជំនួយសុខភាព ដើម្បីយកមកវាយលុកទីផ្សារ។

អ្វីដែលលោកកាន់តែមានមោទនភាព គឺកម្មវិធីដែលបានធ្វើឡើងនេះ សុទ្ធតែបានចូលរួមជាគណអធិបតី ដោយថ្នាក់ដឹកនាំ និង បុគ្គលដែលមានមុខមាត់ ជាពិសេសវត្តមាន ឯកឧត្តម ហ៊ុន សុខា ជំនួយការទីស្ដីការគណរដ្ឋមន្ត្រី ឋានៈស្មើអគ្គនាយក និង ព្រះវត្តមាន ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ កុសុមៈនារីរតនា ដែលជាសែរាជវង្សខ្មែរជាដើម។ លោកឧកញ៉ា ក៏ប្រកាសពីការវាយលុកទីផ្សារលើផលិតផលសុខភាពទាំងនេះ អោយខ្លាំងនៅកម្ពុជាផងដែរ ដើម្បីបង្កើតប្រាក់ចំណូលជូនក្រុមការងារ និង តំណាងចែកចាយ។




LEAVE A REPLY

Please enter your comment!
Please enter your name here