កាលពីថ្ងៃទី៦ កញ្ញា ឆ្នាំ២០២៣ តារាចម្រៀង អ្នកនាង ឈួន សុវណ្ណឆៃ បានរៀបចំប្រារព្ធនៃការបាត់អ្នកម្ដាយរយៈពេល១ឆ្នាំយ៉ាងអធឹកអធម តែមិនមែនធ្វើនៅភ្នំពេញ ដែលជាកន្លែងធ្វើបុណ្យសព និង ធ្វើនៅខេត្តបន្ទាយមានជ័យ ដែលជាកន្លែងតម្កល់ចេតិយនោះទេ តែបែរជាធ្វើនៅខេត្តកំពង់ស្ពឺ ដែលជាកន្លែងចិញ្ចឹមជ្រូកទៅវិញ។ ពិធីបុណ្យមួយនេះ បើទោះជាឆ្ងាយ តែគេនៅកត់សម្គាល់ឃើញថា មានភ្ញៀវកិត្តិយស និង តារាសិល្បៈចូលរួមយ៉ាងច្រើនកុះករផងដែរ។ ក្នុងនោះទាំងអ្នកនាងជាម្ចាស់កម្មវិធី និងតារាដែលបានចូលរួម ក៏មានសកម្មភាពច្រៀងរាំសប្បាយៗ ដែលធ្វើអោយពិធីទាំងមូល មានភាពអឹកអធឹកនោះផង។
ខាងក្រោមនេះ គឺជារូបភាពខ្លះៗ ក្នុងពិធីខួប១ឆ្នាំ ម្ដាយរបស់អ្នកនាង ដែលបានធ្វើឡើង នៅកំពង់ស្ពឺ៖


LEAVE A REPLY

Please enter your comment!
Please enter your name here