កាលពី ថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2023 សមាជិកសមាជិកា 15 ប្រទេសនៃតំបន់អាស៊ី និង អាស៊ាន ត្រូវបានគណកម្មការមួយវាយតម្លៃ និង ឈានទៅប្រគល់ពានអោយអធឹកអធម ដែលពិធីទទួលពាននេះ គឺបានធ្វើឡើងនៅប្រទេស។ ឯកឧត្តមបណ្ឌិត ដួង អក្ខរា ដែលគេស្គាល់ថាគឺជាបុគ្គលមួយ ដែលមានឥទ្ធិពលនៅកម្ពុជា និង អ្នកជំនួញខ្មែរជាច្រើន ក្រោមការដឹកនាំរបស់ លោកឧកញ៉ា សូរ ពន្លក បានទទួលពាន យ៉ាងកក្រើកនៅប្រទេសថៃ។
ឯឧ.បណ្ឌិត ដួង អក្ខរា អគ្គលេខាធិការដ្ឋានរង នៃសមាគមសម្ព័ន្ធយុវជនអាហារូបករណ៍ស២ ដែលបានដឹកនាំក្រុមការងារថ្នាក់នាំ ផែនសហគ្រិនវ័យក្មេង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៃ សាខាកិត្តិយស មួយចំនួនទៅទទួលពាននេះ បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដែលកូនខ្មែររាប់មិនអស់តាមរយៈលោក សិទ្ធតែទទួលបានពានឆ្នើម។
ក្រៅពីអ្នកជំនួញឆ្នើមៗ គេក៏ឃើញវត្តមាន អ្នកមានកិត្តយស ឧកញ៉ាៗ និង ឥស្សរជន ដែលភាគច្រើនជាមន្ត្រីក្នុងជួររដ្ឋាភិបាល ក័លេចវត្តមានផងដែរ ដោយលោក ដួង អក្ខរា ចាត់ទុកថាគឺជាមោទនភាពដ៏ធំសម្រាប់កូនខ្មែរ។ លោកក៏នឹងមានគម្រោងដឹកនាំសមាជិក ទៅប្រជែងយកពាន និង លិខិតសរសើរ ក្នុងបណ្ដាប្រទេសផ្សេងទៀតផងដែរនាពេលខាងមុខ។