ទូកងមួយគ្រឿង ដែលត្រូវបានសាងសង់អស់ប្រមាណជា៨០០០ដុល្លារ ត្រូវបានវត្តដែលល្បីថាមានបារមីស័ក្តសិទ្ធិ នៅខេត្តកំពង់ធំ គឺវត្តចតុលោក បានសម្រេចចុះទូក និង ធ្វើការប្រណាំងជាលើកដំបូងហើយ នៅក្នុងព្រឹត្តិការណ៍ប្រណាំងដណ្ដើមពានមួយ ដែលរៀបចំឡើងនៅទីរួមខេត្តកំពង់ធំ។ ការប្រកាសចូលទីប្រណាំងនេះ គឺបន្ទាប់ពីក្រុមហ៊ុន លាភមហាសម្បត្តិ ឡូតូ បានចំណាយធនធានទាំងស្រុងក្នុងការទិញទូក ហើយយកទៅប្រគល់ជូនវត្តចតុលោក ដើម្បីចូលរួមលើកស្ទួយវិស័យកីឡា និង វិស័យទូកងទូកអ៊ុំ។
ដោយឡែកនៅថ្ងៃទី២៧ តុលា ឆ្នាំ២០២៣មុននេះ តំណាងក្រុមហ៊ុន លាភមហាសម្បត្តិ ឡូតូ ក៏នាំនាំយកថវិកាឧបត្ថម្ភចំនួន៦លានរៀល អាវយឺត មួក និង អំណោយមួយចំនួន យកទៅប្រគល់ជូនកីឡាករ និង អ្នកគ្រប់គ្រង ក្នុងពិធីដឹកជញ្ជូនទូកយកទៅប្រកួតនៅស្ទឹងសែន ខេត្តកំពង់ធំ ដែលជាការប្រកួតដណ្ដើមពានប្រចាំខេត្ត ដែលគ្រោងធ្វើឡងនៅថ្ងៃទី ២៨ តុលា ឆ្នាំ២០២៣ ដែលមានទូកងទូកអ៊ុំនៅទូទាំងខេត្តចូលរួមផងដែរ។
គួរបញ្ជាក់ផងដែរថា កន្លងមកទូកដែលមានស្រាប់ប្រចាំវត្តចតុលោក តែងតែទទួលបានពានពីការប្រកួតថ្នាក់ជាតិ ស្របពេលដែលវត្តមួយនេះ ក៏ល្បីថាមានបារមីខ្លាំងពូកែផង។ ដូច្នេះហើយទើប ក្រុមហ៊ុន លាភមហាសម្បត្តិ ឡូតូ សម្រេចផ្ដល់ជូនទូកមួយគ្រឿងទៀត និង ឧបត្ថម្ភសម្រាប់ការប្រកួតថ្នាក់ខេត្តនេះផង ដើម្បីលើកមុខមាត់វត្ត និង អ្នកស្រុកទាំងមូល នៅក្នុងវិស័យប្រណាំងទូក នៅកម្ពុជា។