បន្ទាប់ពីមានវិធានការចាប់វាស់កម្ពស់ លើតារាអនឡាញស្រី ដែលLive និយាយរឿងអាសអាភាស លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានឲ្យដឹងថា លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជា « ប្រធានគណៈកម្មាធិការជាតិលើកកំពស់សីលធ៍មសង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ » បានសហការជាមួយក្រសួងពាក់ព័ន្ធ អគ្គស្នងការនគរបាលជាតិ  មានវិធានការណ៍ផ្លូវច្បាប់ចំពោះក្រុមស្ត្រីដែលបានឡាយវីដេអូប្រចាំថ្ងៃប្រើភាសារ និងកាយវិការអាសអាភាស ពីរឿង «សុិច» បំពុលសង្គម ធ្វើឲ្យប៉ះពាល់ដល់សីលធ៍មខ្មែរយ៉ាងធ្ងន់ធ្ងរ។ ចំណាត់ការនេះ លោកជំទាវអបអរសាទរយ៉ាងខ្លាំង ហើយលោកជំទាវថា រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក៏នឹងបន្តចំណាត់ការចំពោះអ្នកលេងហ្វេសប៊ុកណា ដែលមានរឿងរ៉ាវអាស្រូវ បង្កអោយបាត់បង់តម្លៃសីលធម៌សង្គម បែបនេះជាបន្តផងដែរ។


LEAVE A REPLY

Please enter your comment!
Please enter your name here