តាំងពីថ្ងៃទី៨ មករា ឆ្នាំ២០២៤ ដែលសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ដោយគេឃើញមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ទៅសួរសុខទុក្ខដោយផ្ទាល់បណ្ដាក់គ្នា នៅក្នុងមន្ទីរពេទ្យ។ ជាមួយនឹងការបារម្ភពីសុខទុក្ខ ក្រុមការងារផផលិតផល MAHO ដែលរួមមាន លោកស្រី គ្រុយ រដ្ឋា និង លោក ហ៊ៅ សុផានាថ ជាគណនាយិកា និង អគ្គនាយក ក្រុមហ៊ុន ក៏បានទៅសួរសុខទុក្ខសម្តេចដោយផ្ទាល់ កាលពីថ្ងៃទី៩ មករា ឆ្នាំ២០២៤ ដើម្បីនាំយកផលិតផលសុខភាព MAHO ដែលជាផលិតផលសុខភាពរបស់ជប៉ុន យកទៅថ្វាយសម្ដេច ដើម្បីអោយសម្ដេចបានសើយ ជាជំនួយដល់សុខភាព។
នេះគឺជាការចូលរួមចំណែកបុណ្យ របស់ក្រុមការងារ MAHO ដើម្បីបានរួមចំណែកក្នុងពេលសម្ដេចកំពុងតែមានសុខភាពទ្រុឌទ្រម។ យោងតាមការចុះសួរសុខទុក្ខដោយផ្ទាល់ គឺសម្ដេចនៅតែមានសុខភាពខ្សោយ ខណៈដែលក្រុមគ្រូពេទ្យក៏ដុតដៃដុតជើងយកចិត្តទុក្ខដាក់ ដើម្បីជួយសម្ដេចក្នុងការសម្រាកព្យាបាលនេះ។ នៅក្នុងឱកាសនោះ លោកស្រី អគ្គនាយិកា MAHO ក៏បានថ្វាយព្រះពរ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អោយមានព្រះរាជសុខភាពល្អផងដែរ។