ផ្ទុយពីសិល្បការិនីមួយចំនួនដែមានកូនដោយមិនបង្ហាញមុខស្វាមីហើយធ្លាក់កូដនោះ តារាកំប្លែងអ្នកនាង លន់ ដាណេ ត្រូវគេកត់សម្គាល់ថានៅតែមានទីផ្សារសិល្បៈ ក្រោយពីបង្ហាញមុខកូនប្រុសវ័យជាង3ខែ ដោយមិនដឹងថាស្វាមីរបស់នាងមានមុខមាត់ដូចម្ដេច។ នាងត្រូវគេឃើញមានឱកាសសម្ដែងតាំងពីនៅសសៃខ្ចី ខណៈដែលក្នុងក្រុមកំប្លែងនាយក្រឹមនៅតែបន្តលើកនាងជាតួឯក។
ក្រោយពីបង្ហាញផ្ទះតម្លៃជិត30ម៉ឺនដុល្លា ព្រមជាមួយនឹងកូនប្រុស ដោយគ្មានដំណឹងរៀបការ លន់ ដាណេ បានរងការជេរប្រទិចខ្លះៗពីអ្នកគាំទ្រ ថាបានល្មើសនឹងប្រពៃណីខ្មែរដោយមានកូនមុនរៀបការ និងមិនដឹងថាស្វាមីនាងជាបុរសទំនេរបេះដូងដូចការអះអាងឬក៏មិនមែន។ តែទន្ទឹមនឹងការិះគន់នេះ នាងនៅតែមានប្រជាប្រិយភាពក្នុងការងារសិល្បៈដោយផ្ទុយពីការយល់ឃើញថានាងនឹងធ្លាក់កូដ ហើយគ្មានអ្នកហៅសម្ដែងនោះ ក្រៅពីមានការងារសម្ដែងយ៉ាងណែនដៃក្នុងក្រុមកំប្លែងនាយក្រឹម ការងារសិល្បៈដែលធ្លាប់តែស្ងប់ស្ងាត់ក្នុងពេលកូវីដផ្ទុះឡើង ក៏ចាប់ផ្ដើមកម្រើកឡើងវិញជាហូរហែរផងដែរ។
មិនត្រឹមតែប៉ុណ្ណោះទេ លន់ ដាណេ ក៏មើលទៅស្រស់ស្អាតណាស់ដែរក្រោយពេលសម្រាលកូនហើយ ដោយការបង្ហាញមុខនៅក្នុងកម្មវិធីខួបកំណើត នេនទុំ នាពេលកន្លងមកគឺមើលទៅផូរផង់ស្រស់ស្អាតមិនចាញ់នារីនៅក្រមុំក្មេងវ័យនោះផង។ នៅលើហ្វេកប៊ុកផ្លូវការរបស់ លន់ ដាណេ នាងក៏បង្ហាញពីអារម្មណ៍រំភើបមិនតិចដែរ ដែលអ្នកគាំទ្រគ្រប់ស្រទាប់វណ្ណៈនៅតែគាំទ្រអាជីពសិល្បៈរបស់នាង ដែលធ្វើឱ្យនាងនៅតែមានកម្លាំងចិត្តបើទោះជាមានអ្នកខ្លះរិះគន់ធ្វើឱ្យនាង បាក់ទឹកចិត្តមួយប្រាវ។