ក្នុងឱកាសដែល លោក ផាត់ តារារដ្ឋ ចាងហ្វាងសារព័ត៌មាន ផ្ទះតារា ទៅចូលរួមបុណ្យលោកឪពុកដោយផ្ទាល់ កាលពីថ្ងៃទី១៦ មករា ឆ្នាំ២០២៣ អ្នកនាង គឹម លីហ្សា ជាម្ចាស់ដើមបុណ្យ និង ជាអ្នកបាត់បង់ឪពុកជាទីស្រលាញ់ បានរៀបរាប់ពីការបាត់បង់លោកឪពុកយ៉ាងក្ដុកក្ដួល ដោយក្នុងនោះអ្នកនាង ក៏លើកឡើងថា ប្រសិនបើកូនដែលកំពុងមកចាប់ផ្ទៃ គឺជាឪពុកចាប់ជាតិវិញ មិនដឹងជាអ្នកនាងសប្បាយចិត្តយ៉ាងណាទេ ដោយសារតែមិនចង់អោយឪពុកឃ្លាតឆ្ងាយជារៀងរហូត។

យ៉ាងណាមិញ អ្នកនាងថា ដោយសារតែអ្នកនាងពរពោះជាង១ខែតាំងពីមុនលោកឪពុកចែកឋាន ទើបមិនដឹងថាបំណងនឹងក្លាយជាការពិត ឬយ៉ាងណា? ក្នុងនោះអ្នកនាង ក៏សឹងតែមិនជឿភ្នែកផងដែរ ដោយសារតែលោកឪពុកអ្នកនាងគឺមិនមានជម្ងឺអ្វីដែលពិបាកដោយកូនៗទាល់តែសោះ ស្រាប់តែមកមានជម្ងឺដាច់សរសៃឈាម ហើយទទួលមរណភាពលឿនបែបនេះ។ អ្នកនាងក៏នៅតែអះអាងថា នៅតែក្ដុកក្ដួល ក្រោយពេលលោកឪពុកស្រាប់តែលាចាកលោកក្នុងវ័យ៦៩ឆ្នាំបែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here