នៅលើបណ្ដាញសង្គមផ្លូវការ របស់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ដែលជាសែព្រះរាជវង្សខ្មែរមួយអង្គ លោកបានបង្ហោះអំពាវអោយអាជ្ញាខេត្តកណ្ដាល ជួយមើលខុសត្រូវរូបសំណាកជិះសេះរបស់ព្រះចៅអង្គឌួង ដែលជាអង្គព្រះមហាក្សត្រ ដែលបានពលីការពារទឹកដីខ្មែរ ក្នុងជំនាន់សៀម និង យួន បានហែកកម្ពុជាជា២នាពេលអតីតកាលផង ដើម្បីអោយសមនឹងព្រះឋានៈរបស់ព្រះអង្គ និង ដើម្បីជាការចាប់អារម្មណ៍ដល់អ្នកទេសចរណ៍ ដែលធ្វើដំណើរឆ្លងកាត់។
ការអំពាវនាវរបស់ទ្រង់ ក៏ជាការរិះគន់ចំពោះគណគ្រប់គ្រងរបស់ខេត្តនេះផងដែរ ដែលច្រើនឆ្នាំមកហើយ នៅតែគ្មានការថែទាំ ហើយបណ្ដោយអោយនិមិត្តរូបមួយដ៏សំខាន់របស់ខេត្ត និង របស់កម្ពុជាមានសភាព ដូចកន្លែងគេបោះបង់ចោល។ អ្នកអង្គម្ចាស់ សិទ្ធិដែន បានសរសេរបង្ហោះអមដោយរូបភាពចុះទៅថតផ្ទាល់ថា “ខ្ញុំសូមជម្រាបជូន ឯកឧត្តម គង់ សោភណ្ឌ អភិបាលខេត្ត នៃគណ:អភិបាល ខេត្តកណ្តាល និង ជាពិសេសលោកចៅហ្វាយស្រុកពញាឮ លោក ថន សុវណ្ណា មេត្តាជួយ សំរួលជួសជុល លាបថ្នាំពណ៌នៅទីតាំងព្រះបរមរូបសំណាក ម្ចាស់ផែនដីព្រះបាទសម្តេចតាអង្គឌួងដោយអនុគ្រោះផង ។
សូមលោកចៅហ្វាយស្រុកពញាឮ មិនត្រូវទុកចោលចឹងទេ” ។ ជាមួយនឹងការបង្ហោះនេះ ក៏មានអ្នកចែកចាយ និង រិះគន់ចំពោះគណខេត្តនេះផងដែរ បន្ទាប់ពីទីសក្ការៈ និង រូបសំណាករបស់ព្រះបាទអង្គឌួង ត្រូវគេមើលឃើញថា ខ្វះការថែទាំ មិនសមជារូបសំណាករបស់អតីតព្រះចៅផែនដី។