មិនអន់ជាងភរិយាមន្ត្រីជាន់ខ្ពស់មួយចំនួន លោកស្រី អែង គីមហ៊ាប ដែលជាភរិយារបស់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ ក៏មើលទៅស្រស់ស្អាតណាស់ដែរ។ ជាពិសេសនៅពេលលោកស្រី តែងខ្លួនជាមួយឈុតបែបស្រគត់ស្រគំ និង បែបប្រពៃណីខ្មែរជាដើម។ លោកស្រីក៏មើលទៅស្រស់ស្អាតបែនថ្លៃថ្នូរផងដែរ នៅពេលតែងខ្លួនបែបស៊ីវិល័យម្ដង។
លោកស្រី អែង គីមហ៊ាប ត្រូវបានគេដឹងថា ក៏ជាម្ចាស់ហាងលក់ហូលផាមួងខ្មែរ យីហោ ម៉ានុតហូលផាមួង នៅម្ដុំផ្សារពោធិចិនតុងផងដែរ ទើបលោកស្រីតែងតែលើកស្ទួយនូវសំលៀកបំពាក់ច្នៃពីហូលផាមួងខ្មែរ ដោយសំលៀកបំពាក់ទាំងនោះកាន់តែស័ក្តិសម នឹងវ័យជាង៤០ឆ្នាំរបស់លោកស្រី និង សមឋានៈជាភរិយារបស់លោកអភិបាលខ័ណ្ឌរបស់លោកស្រី។ មកទល់ពេលនេះ លោកស្រី មានកូនរហូតដល់៤នាក់ទៅហើយ ដោយកូនស្រីច្បងមានវ័យ១៨ឆ្នាំ គឺធំទន្ទឹមខ្លួន ប៉ុន្តែលោកស្រីនៅតែមើលទៅក្មេងវ័យ និង ស្រស់ស្អាត បើទោះបីជាលោកស្រីមមាញឹកនឹងការងារផ្ទាល់ខ្លួន និង ការងារហែរហមស្វាមី ក្នុងសកម្មភាពសប្បុរសធម៌ និង ក្នុងសកម្មភាពបំពេញការងាររបស់ស្វាមី។
លោកស្រី អែង គីមហ៊ាប ក៏ត្រូវគេចាត់ទុកថាជាភរិយាថ្នាក់ដឹកនាំខ័ណ្ឌមួយរូប ដែលមានទំនាក់ទំនងល្អជាមួយមន្រ្តីក្រោមឱវាទ និង តារាសិល្បៈផងដែរ ក្រៅពីមានសកម្មភាពរស់រវើកក្នុងការងារសង្គមជាមួយស្ត្រីជាន់ខ្ពស់នៅក្នុងសង្គមក្នុងកិច្ចការសប្បុរសធម៌។ ជារឿយៗ លោកស្រីត្រូវគេឃើញបង្ហាញមុខធ្វើបុណ្យទាន និង អមដំណើរស្វាមីមិនដែលខានជាមួយនឹងការតែងខ្លួនបែបស្រគត់ស្រគំ និង ថ្លៃថ្នូរគួរអោយគោរព៕