កាលពីថ្ងៃទី១៥ និង ១៦ កុម្ភៈ ឆ្នាំ២០២៤ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន ផ្ទះតារា បានដឹកនាំក្រុមការងាររបស់ខ្លួន ធ្វើដំណើរទស្សនកិច្ចខេត្តស៊ីសាកេតប្រទេសថៃ ដើម្បីសិក្សាស្វែងយល់ពីប្រព័ន្ធអប់រំរបស់មហាវិទ្យាល័យ SBAC ដ៏ល្បីប្រចាំខេត្តនេះ បន្ទាប់ពីថ្នាក់ដឹកនាំរបស់មហាវិទ្យាល័យនេះ សម្រេចតែងតាំង លោក ផាត់ តារារដ្ឋ និង លោក រុន ណាកូ និពន្ធនាយករងសារព័ត៌មាន ផ្ទះតារា និង ជាសមាជិកគ្រួសារតារាកម្ពុជា អោយក្លាយជាគន៊ណកម្មការ ក្នុងការជ្រើសរើសកូនខ្មែរចំនួន១០០រូប អោយមកទទួលអាហារូបករណ៍១០០ភាគរយ នៅក្នុងមហាវិទ្យា SBAG សម្រាប់ឆ្នាំ២០២៤នេះ។ ដំណើរទស្សនកិច្ចនេះ តបតាមការសម្របសម្រួល និង ដឹកនាំដោយផ្ទាល់ ពីលោកស្រី ថន ស្រីមុំ និង ស្វាមី ដែលជាម្ចាស់ក្រុមហ៊ុនមួយនៅប្រទេសថៃ និង ជាជនជាតិខ្មែរ ដែលតែងស្វះស្វែងរកឱកាសអោយថៃជួយដល់កូនខ្មែរ។

ដំណើរទស្សនកិច្ចនោះ ក៏មានវត្តមានលោកគ្រូអ្នកគ្រូ និង មន្ត្រី ក្នុងវិស័យអប់រំកម្ពុជា ត្រូវបានអញ្ជើញអោយចូលរួមក្នុងដំណើរទស្សនកិច្ចរបស់ក្រុមការងារផ្ទះតារា និង គ្រួសារតារាកម្ពុជា នោះផងដែរ។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនេះ លោក ផាត់ តារារដ្ឋ បានសន្យាថា នឹងនាំយកព័ត៌មានដែលទទួលបានថ្នាក់ដឹកនាំរបស់មហាវិទ្យាល័យនេះ យកទៅផ្សព្វផ្សាយដល់កូនខ្មែរ ដើម្បីអោយកូនខ្មែរ បានមកសិក្សាដោយមិនបង់ថ្លៃសិក្សានៅទីនេះ ដោយមិនគិតថ្លៃ។ លោកក៏កោតសរសើរផងដែរ ដែល SBAC របស់ប្រទេសថៃ បានចាប់អារម្មណ៍ចំពោះសកម្មភាពរបស់ ផ្ទះតារា និង គ្រួសារតារាកម្ពុជា ហើយបានអញ្ជើញអោយទស្សនកិច្ចដល់ប្រទេសថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here