បន្ទាប់ពីបានតែងតាំងតាំង ជាគណកម្មការជ្រើសរើសកូនខ្មែរ អោយទទួលអាហារូបករណ៍ កាលពីថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៤ ម្ចាស់មហាវិទ្យាល័យ Sisaket Business Administration College ហៅកាត់ថា SBAC បានធ្វើពិធីចុះកិច្ចព្រមព្រៀងជាផ្លូវការមួយ ដើម្បីប្រគល់សិទ្ធិអោយជ្រើសរើសកូនខ្មែរ ចំនួន១០០នាក់ អោយមកទទួលអាហារូបករណ៍ពីមហាវិទ្យាល័យ។
ពិធីចុះកិច្ចព្រមព្រៀង ត្រូវបានធ្វើឡើងស្របពេលថ្នាក់ដឹកនាំសាលាបានអញ្ជើញអោយស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មានផ្ទះតារា លោក ផាត់ តារារដ្ឋ ទៅទស្សនកិច្ចដល់ប្រទេសថៃ និង ក្រោយពីបានតែងតាំង លោក ផាត់ តារារដ្ឋ និង លោក រុន ណាកូ ក្រុមការងារផ្ទះតារា ជាគណកម្មការជ្រើសរើសកូនខ្មែរ អោយមកទទទួលអាហារូបករណ៍ ដោយគ្មានការចំណាយអ្វីទាំងអស់។ នៅក្នុងកិច្ចព្រៀងនេះ ភាគីសាលានឹងទទួលយកកូនខ្មែរ តាមរយៈ ផ្ទះតារា ចំនួន១០០នាក់ អោយមកសិក្សានៅក្នុងសាលារយៈពេល២ឆ្នាំ ដោយមិនបង់ថ្លៃសិក្សា ហើយថែមទាំងផ្ដល់ការផ្គត់ផ្គង់ លើការស្នាក់នៅ ការហូបចុក ធ្វើប៉ាស្ព័រជូន និង ធានាផ្ដល់អោយសិស្សនូវការងារចាប់ពីខែទី៥ឡើងទៅ ដើម្បីអោយសិស្សមានចំណូល ក្នុងពេលសិក្សាបណ្ដើរៗ។
សាលាក៏នឹងអនុញ្ញាតិអោយបន្តការសិក្សានៅឆ្នាំទី៣ និង ទី៤ ដោយមិនតម្រូវអោយបង់ថ្លៃសិក្សាផងដែរ ដោយគ្រាន់តែអោយបង់ថ្លៃចុះឈ្មោះចំនួន១ពាន់បាត ស្មើនឹង៣០ដុល្លារ ហើយធានាផ្ដល់ជូននូវប្រាក់ខែ ដែលមានប្រាក់កម្រៃយ៉ាងតិចមួយខែ១ម៉ឺនបាត។ នេះគឺជាដំណឹងមួយដ៏ល្អ ហើយក្នុងនាមជាកូនខ្មែរ លោក ផាត់ តារារដ្ឋ ក៏ថ្លែងអំណរគុណផងដែរ ដល់នាយកមហាវិទ្យាល័យ SBAC ដែលបានមើលឃើញពីសកម្មភាពរបស់គ្រួសារតារាកម្ពុជា និង ផ្ទះតារា ហើយបានសម្រេចផ្ដល់ជូនអាហារូបករណ៍ ដល់លោក ផាត់ តារារដ្ឋ ក្នុងការជ្រើសរើសកូនខ្មែរ សម្រាប់ការទទួលអាហារូបករណ៍នេះ។ លោកក៏ថ្លែងអំណរគុណ ដល់ លោកស្រី ថន ស្រីមុំ ជាជនជាតិខ្មែរ និង ស្វាមី ផងដែរ ដែលបានសម្របសម្រួល អោយសាលាចាប់អារម្មណ៍ផ្ដល់អាហារូបករណ៍ដល់កូនខ្មែរ តាមរយៈផ្ទះតារា។ សម្រាប់ព័ត៌មានលម្អិត សូមតេលេក្រាមមកលេខ 089 25 36 36 ឬខលទៅលេខ 069 84 88 99
លោក ផាត់ តារារដ្ឋ និង លោក រុន ណាកូ និពន្ធនាយករងសារព័ត៌មាន ផ្ទះតារា និង ជាសមាជិកគ្រួសារតារាកម្ពុជា អោយក្លាយជាគន៊ណកម្មការ ក្នុងការជ្រើសរើសកូនខ្មែរចំនួន១០០រូប អោយមកទទួលអាហារូបករណ៍១០០ភាគរយ នៅក្នុងមហាវិទ្យា SBAG សម្រាប់ឆ្នាំ២០២៤នេះ។ ដំណើរទស្សនកិច្ចនេះ តបតាមការសម្របសម្រួល និង ដឹកនាំដោយផ្ទាល់ ពីលោកស្រី ថន ស្រីមុំ និង ស្វាមី ដែលជាម្ចាស់ក្រុមហ៊ុនមួយនៅប្រទេសថៃ និង ជាជនជាតិខ្មែរ ដែលតែងស្វះស្វែងរកឱកាសអោយថៃជួយដល់កូនខ្មែរ។ ដំណើរទស្សនកិច្ចនោះ ក៏មានវត្តមានលោកគ្រូអ្នកគ្រូ និង មន្ត្រី ក្នុងវិស័យអប់រំកម្ពុជា ត្រូវបានអញ្ជើញអោយចូលរួមក្នុងដំណើរទស្សនកិច្ចរបស់ក្រុមការងារផ្ទះតារា និង គ្រួសារតារាកម្ពុជា នោះផងដែរ។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនេះ លោក ផាត់ តារារដ្ឋ បានសន្យាថា នឹងនាំយកព័ត៌មានដែលទទួលបានថ្នាក់ដឹកនាំរបស់មហាវិទ្យាល័យនេះ យកទៅផ្សព្វផ្សាយដល់កូនខ្មែរ ដើម្បីអោយកូនខ្មែរ បានមកសិក្សាដោយមិនបង់ថ្លៃសិក្សានៅទីនេះ ដោយមិនគិតថ្លៃ។ លោកក៏កោតសរសើរផងដែរ ដែល SBAC របស់ប្រទេសថៃ បានចាប់អារម្មណ៍ចំពោះសកម្មភាពរបស់ ផ្ទះតារា និង គ្រួសារតារាកម្ពុជា ហើយបានអញ្ជើញអោយទស្សនកិច្ចដល់ប្រទេសថៃ៕