ការប្រកួតបើកឆាកកាលពីថ្ងៃទី៣ តុលា ឆ្នាំ២០២០ នៅលើសង្វៀនប៉ុស្តិ៍លេខ៥ គេនៅតែចាប់អារម្មណ៍ថា នៅតែទទួលបាននូវការចាប់អារម្មណ៍ បើទោះជាការប្រកួតនោះធ្វើឡើងនៅសង្វៀនព្រែកកំពិស ដែលមានចម្ងាយឆ្ងាយ ហើយទីតាំងប្រកួតទាំងមូលក៏មិនអនុញ្ញាតិអោយទស្សនាផ្ទាល់ ដែលហាក់មានភាពសោះកក្រោះ។ វីដេអូ Live ពីការប្រកួតនោះ ទាក់ទាញអ្នកចូលទស្សនាច្រើនៗ គួរអោយចាប់អារម្មណ៍នោះផង។ នៅក្នុងការប្រកួតនោះ បង្គោលក្រហម ថាន់ ប៊ុនរ៉ុង ដ្បិតថាឈ្នះ តែក៏ឈ្នះដោយលទ្ធផលត្រដាបត្រដួសផងដែរ។
ការប្រកួតនៅក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯករដូវកាលថ្មី TV5 Knock Out Series By Cellcard នៅក្នុងថ្ងៃនោះ នៅតែមានកីឡាករជាបេក្ខភាពជ្រើសរើសជើងឯកមួយគូប្រកួតគ្នាដដែល ដោយកីឡាករអ្នកឈ្នះ គឺជាអ្នកបានឡើងទៅវគ្គបន្ត ហើយអ្នកចាញ់នៅក្នុងថ្ងៃនោះបានត្រឹមហាលអាវ។ យ៉ាងណាមិញ ក្រៅពីមានការចាប់អារម្មណ៍លើគូដណ្ដើមពាន គូបើកឆាករវាងកីឡាករ ថាន់ ប៊ុនរ៉ង និង បង្គោលខៀវ ម៉ាជ សុវណ្ណារ៉ា ឯណេះវិញ ក៏ទទួលបានការចាប់អារម្មណ៍ផងដែរ។ ការប្រកួតរបស់អ្នកទាំងពីរ ប្រើពេល៥ទឹក ដោយទម្រាំរកឃើញឈ្នះចាញ់ ក៏ពិបាកមិនតិចដែរ។ បង្គោលក្រហមអ្នកឈ្នះ មកពី សមាគមកីឡាប្រដាល់កងយោធពលខេមរៈភូមិន្ទ ខណៈកីឡាករ បង្គោលខៀវ មាជ សុវណ្ណារ៉ា តាឡីដំរីមានរិទ្ឋ នៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2020/10/12BC5CD9-9E89-40A5-8376-53D45DD40B7D-scaled.jpeg?fit=2560%2C1440&ssl=1)