កាលពីថ្ងៃទី 5 ខែមីនាឆ្នាំ 2024 មុននេះតារាចម្រៀងស៊ូស៊ីរីកា និងតារាកំប្លែង ជុំ រស្មី ហៅស្រីទូច បានធ្វើសន្តិសិតសារព័ត៌មានស្វែងរកយុត្តិធម៌ក្រោយពេលតុលាការសម្តេចសេចក្តី មិនសមស្របទៅតាម បណ្តាំមរតដែលអ្នកម្តាយរបស់ខ្លួនបានបន្សល់ទុកអោយ។ លោកស្រី ជុំ រស្មី ត្រូវគេស្គាល់ថាជាកូនស្រីបង្កើត អតីត តារាម្តែងជើងចាស់សម័យទស្សវត្ត60 គឺលោកស្រី កែវ មន្ថា បានរៀបរាប់ប្រាប់បណ្តាសារពត៌មានថា មុនពេលអ្នកម្តាយទទួលមោរនភាព គឺមិនបានធ្វើការបែងចែកឲ្យទ្រព្យសម្បត្តិកូននេះប៉ុណ្ណេះកូននោះប៉ុណ្ណោះទេ លុះដល់អ្នកម្តាយទទួលមោរនភាព មេធាវី បានបើកបណ្តាំថា ទ្រព្យសម្បត្តិទាំងអស់ដែលរបស់គាត់ត្រូវបែងចែកជាពី ទ្រព្យសម្បត្តិ50%កាត់ជូនប្តីក្រោយរបស់ម្តាយ និង 50%ទៀតត្រូវកាត់ចែកកូនចៅគ្រាប់គ្នាស្មើគ្នា។

ប៉ុន្តែអ្វីដែលលោកស្រី និងតារាចម្រៀង ស៊ូស៊ីរីកា មិនអស់ចិត្តនោះ គឺតុលាកាបានកាត់ទ្រព្យសម្បត្តិក្នុងបណ្តាំមរតទាំងអស់ ជូនទៅកូនពីនាក់ផ្សេងទៀតរស់នៅក្រៅប្រទេស ដែលជាកូនអ្នកម្តាយជាមួយប្តីក្រោយ ដោយក្រុមគ្រួសារ និងអ្នកដែលមានឈ្មោះក្នុងបណ្តាំមរត មិនបានយល់ព្រម និងមិនបានដឹងលឺអ្វីទាំង។

តារាចម្រៀង ស៊ូស៊ីរីកា និងអ្នកនាង ជុំ រស្មី ព្រមទាំងក្រុមគ្រួសារដែលធ្លាប់តែរស់នៅក្នុងបន្ទុកជាមួយនឹងអ្នកម្ដាយត្រូវបានឪពុកក្រោយបណ្ដេញចេញពីផ្ទះទាំងអស់ ដែលធ្វើអោយមានការឈឺចាប់ ហើយដង្ហោយអោយរកយុត្តិធម៌ ពីប្រពន្ធច្បាប់ តុលាកា។

LEAVE A REPLY

Please enter your comment!
Please enter your name here