តារាសម្តែង រាងស្រឡូនព្រះកាយ ច័ន្ទ បានសម្រេចចិត្តបំពេញការតបស្នងវិញ នៅពេលសិស្សរបស់នាង ត្រៀមថតរឿងខ្លីហើយមករៀនជាមួយនាង។ ការរំលេចភាពបែបនេះដោយសារតែនាងចង់ អោយតារារលកក្រោយ ពោរពេញដោយសមត្ថភាព មិនត្រឹមតែជាតួសម្តែងនោះទេ តែក៍យល់ដឹងពីរបៀបដឹករឿង។
ព្រះកាយ ច័ន្ទនិយាយថា៖ «នៅក្នុងសាលាសិល្បៈ ឆាប់ៗនេះនាងខ្ញុំនឹងមានផលិតខ្សែភាពយន្តខ្លីសម្រាប់សិស្សរបស់នាងខ្ញុំផ្ទាល់តែម្តងតាមជំនាញរបស់ពួកគាត់។ គាត់រៀនជំនាញផ្នែកខាងចម្រៀងខ្ញុំនិពន្ធបទចម្រៀងថ្មីឲ្យគាត់ គាត់រៀនជំនាញផ្នែកខាងសម្តែង នាងខ្ញុំនឹងធ្វើការផលិតខ្សែភាពយន្តភាគខ្លីឲ្យគាត់ ឲ្យតែគាត់មានសមត្ថភាពពិតប្រាកដ។ បើគាត់មិនទាន់មានសមត្ថភាពដល់ទេ នាងខ្ញុំនឹងបង្វឹកគាត់សិន លុះត្រាតែគាត់មានសមត្ថភាពអាចទៅបាន អាចក្លាយជាអ្នកសម្តែងបាន ដែលមានគ្រឹះសិល្បៈត្រឹមត្រូវបាននាងខ្ញុំឲ្យគាត់ចេញថត»។
ព្រះកាយ ច័ន្ទកើតចេញពីសាលាសិល្បៈ ដែលចេះរបាំច្រើនទម្រង់។ នាងពេញចិត្តនឹងជំនាញទាំងនេះទើប ពេលល្បីឈ្មោះងាកមជួយបណ្តុះបណ្តាលអ្នកថ្មី។ នាងនៅតែបំពេញតួនាទីជាតារាសម្តែង តែនិយាយពីស្នេហាវិញគឺបិទបាំងឈឹងតែម្តងមិនដែលលេចឭថា មានទំនាក់ទំនងជាមួយបុរសណាឡើយ។