ផលិតករវ័យក្មេង ពូកែនិងមានតិចនិចដឹកនាំសម្តែងល្អ លោកចាន់ណា រ៉ូណាន បានបង្ហាញនូវអារម្មណ៍ស្មុកស្មាញបន្តិត នៅពេលឆ្នាំ២០២០ឆ្នាំនៃ កូវីដ បានបង្កអោយអាក់ដំណើរ មួយចំនួនជុំវិញដំណើរនៃមុខរបរសិល្បៈ។ ការស៊ូទ្រាំរបស់លោក ជិតបានឃើញពន្លឺឡើងវិញហើយព្រោះជិតផុតឆ្នាំ២០២០ នៅសល់ប៉ុន្មានខែទៀតប៉ុណ្ណោះលោកនឹងមានភាពពិសេស។

ផលិតកររូបនេះ បានដឹកនាំថតរឿងសំណើច652km បងថតទាំងយប់ ទាំងថ្ងៃ អោយផលិតកម្មក្រុងពិជ័យបានចប់រួចរាល់។ លោកនិងក្រុមការងារ រំពឹងថាស្នាដៃរឿងមួយនេះ និងទទួលបានការគាំទ្រក្រោយបញ្ចាំង។ យ៉ាងណាមិញ បញ្ហាមេរោគ កូវីដផ្ទុះឡើងធ្វើអោយលោកអសកម្មភាព យកភាពយន្តដែលខិតខំសម្រាំងនោះ មកបង្ហាញ។ម្ល៉ោះហើយទើបរង់ចាំអោយ ឆ្លងផុតឆ្នាំនេះ នឹងចាប់ផ្តើមមានផែនការជាច្រើនរាប់ទាំងការងារចាស់នៅសេសសល់។

លោក រ៉ូណានលើកបញ្ជាក់ថា ឆ្នាំក្រោយលោកមានគម្រោង ចាក់បញ្ចាំងភាពយន្តនៅផលិតកម្មក្រុងពិជ័យ។ លោកមិនទាន់ដាក់បញ្ចាំងនៅឆ្នាំនេះទេព្រោះ បរិយាកាសមិនទាន់ល្អនៅឡើយចាំចប់ឆ្នាំនេះសិន។ក្រៅពីនេះ លោកនូវមានការងារផ្ទាល់ខ្លួនដ៍សំខាន់មួយទៀត ដែលសុំមិនទាន់និយាយមុនតែជិតដល់ពេលដែរ។ លោកបន្តថា មួយរដូលកូវីដនេះ បានធ្វើទុក្ខ លោកខ្លាំងច្រើនដែរ រហូតពេលខ្លះពិបាកចិត្តហើយគេងមិនសូវលក់ក៏មាន។ ប៉ុន្តែក្រោយភ្លៀងមេឃស្រលះ លោករំពឹងពាក្យមួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here