កាលពីថ្ងៃទី17 មីនា ឆ្នាំ2024 ក្រុមហ៊ុន ESNC ដែលជាក្រុមហ៊ុនបង្កើតប្រេនគ្រឿងសម្អាង ឈ្មោះ ESN ដែលជាផលិតមកពីប្រទេសថៃ បានបើកសិក្ខាសិលាធំមួយ ដោយមានអ្នកចូលរួមរហូតដល់ជាង100នាក់ ដែលក្នុងរួមមានទាំងអ្នកតំណាងចាស់ តំណាងថ្មី និង អ្នកត្រៀមក្លាយតំណាងសរុបជាង100នាក់។

នៅក្នុងកម្មវិធីនោះ អ្នកចូលរួម ក៏ត្រូវគេឃើញសម្រេចចិត្តកាត់កញ្ចប់ជាតំណាងធំ បន្ទាប់ពីបានស្ដាប់ពីគុណប្រយោជន៍របស់ក្រុមហ៊ុន ក្រោមការណែនាំរបស់ លោកស្រី អែន សុខនី អគ្គនាយិកាក្រុមហ៊ុន និង វាគ្មិនជាច្រើនរូបទៀត ដែលធ្វើបទបង្ហាញពីផលិតផល និង ពីគោលការណ៍របស់ក្រុមហ៊ុន។ នៅក្នុងពិធីនោះ លោកស្រី អែន សុខនី បន្តទៀតថា សម្រាប់ដំណាងចែកចាយធំក្រុមហ៊ុនជ្រើសរើសយកតែ100រូបតែប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងអ្នកដែលចូលជាតំណាងបានជាង50រូបទៅហើយ។

ស្របពេលដែលក្រុមហ៊ុនកំពុងបំបែកទីផ្សារខ្លះ លោកស្រី ក៏ប្រកាសថាបានសម្រេចផ្លាស់ប្ដូរ Office ពីខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ នៅក្នុងបុរីវិមានភ្នំពេញវិញផងដែរ ទើបធ្វើអោយការពង្រីកទីផ្សាររបស់ក្រុមហ៊ុន មានការឈានឡើង។

LEAVE A REPLY

Please enter your comment!
Please enter your name here