កាលពីព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៤ មុននេះ សមាគមតន្ត្រីសំនៀងជនពិការ គណៈកម្មការវេទិកាស្ត្រីមានពិការភាព ដែលមានឯក ឧត្តម ចាប តូ អនុរដ្ឋលេខាធិការ ក្រសួង ស.អ.យ ជាប្រធាន និង លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានប្រារព្ធពិធី សំណេះសំណាល និង ចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ផ្នែកអាន សរសេរព័ត៌មាន និង ចម្រៀងសម័យ ដល់បុគ្គលិកជនមានពិការភ្នែក និង កាយសម្បទា។
<img src="https://postnewscambodia.com/wp-content/uploads/sites/2/2024/03/postnewscambodia.com-kh71.com-2024-03-19_15-00-30_981469.jpg" alt="" width="1280" height="853" class="alignnone size-full wp-image-69096"
នាឱកាសដ៏វិសេសវិសាលនេះផងដែរក៏មានការចូលរួមជាអធិបតីភាពពីសំណាក់ ឯក ឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ដល់ជាកិត្តិយសនៅក្នុងកម្មវិធីដើម្បីផ្ដល់វិញ្ញាបនបត្រដល់បុគ្គលិក សមាជិក សមាជិកា ជនមានពិការភាព រួមជាមួយនឹង ថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ សិល្បករ សិល្បការិនី អាជ្ញាធរដែនដី និង ក្រុមស្ត្រីមានពិការភាពក្នុងរាជធានីភ្នំពេញសរុបប្រមាណ 150 នាក់។

នៅក្នុងថ្ងៃពិសេសនេះផងដែរ លោក ផាត់ ដារ៉ារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ក៏បានដឹកនាំសិល្បករ សិល្បការិនីទីចូលរួមជាកិត្តិយសតបតាមការអញ្ជើញឱ្យចូលរួមជាភ្ញៀវកិត្តិយស ពីសំណាក់ ឯក ឧត្តម ចាប តូ ក្នុងនោះរួមមានអ្នកស្រី រ៉េត រ៉ូស, លោក រុន ណាកូ, អ្នកនាង និន សុធារ៉ា, អ្នកនាង រ័ត្ន លីអាឡិចសាន់ដ្រា និង តារាចម្រៀង លោក រាជ វិចិត្រ ចូលរួមជាកិត្តិយសនៅក្នុងកម្មវិធីដ៏មានអត្ថន័យនេះផងដែរ។ ក្រៅពីនេះក្រុមសិល្បករសិល្បការិនីមកពីផលិតកម្មរស្មីហង្សមាស ក៏បានចូលរួមជាកិត្តិយស និង បកស្រាយបទចម្រៀងយ៉ាងពិរោះ ញ៉ំាងឱ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយ។

កម្មវិធីនេះផងដែរត្រូបានប្រារព្ធធ្វើឡើងនៅក្នុង មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈពិការភ្នែក និង សមាគមតន្ត្រីសំនៀងជនពិការ ដើម្បីផ្ដល់នូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា ផ្នែកអាន សរសេរព័ត៌មាន និង ចម្រៀងសម័យ ជូនដល់បុគ្គលិកជនមានពិការភ្នែក និង កាយសម្បទា ដែលពួកគាត់បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី។ ក្នុងគោលបំណងដើម្បីពង្រឹងសម្ថភាព ឱ្យពួកគាត់មានជំនាញ និង វិជ្ជាជីវៈច្បាស់លាស់ ហើយមានឱកាសស្វែងរកកាងារធ្វើបាននៅតាមវិទ្យុ ទូរទស្សន៍ រដ្ឋ ឬ ឯកជន តាមភោជនីយដ្ឋាន ក្លឹបកំសាន្ត រង្គសាល និង រម្មណីយដ្ឋាន ខនសឺត និង តាមតំបន់ទេសចរណ៍នានា។

LEAVE A REPLY

Please enter your comment!
Please enter your name here