បន្ទាប់ពីមានសារព័ត៌មានខ្លះបានផ្សាយថា លោក ហេង វិសាល ស្វាមីស្រីនា គឺជាកូនបង្កើតរបស់ឯកឧត្តម ហេង សុខគង់ ដែលជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងពេលឯកឧត្តម បានចេញមុខបំភ្លឺហើយ ដោយឯកឧត្តមថា ឪពុកបង្កើតរបស់លោក ហេង វិសាល គឺជាបងប្រុសបង្កើតរបស់ឯកឧត្តមនោះ ហើយឪពុករបស់វិសាល បានទទួលមរណភាពជាយូរមកហើយ ទើបធ្វើអោយអ្នកខ្លះយល់ច្រលំ។

ឯកឧត្តមថា ស្វាមី ស្រីនា និង លោក ហេង វាសនា គឺជាក្មួយបង្កើតរបស់លោកប៉ុណ្ណោះ។ ឯកឧត្តម បានសរសេរថា “មានសារព័ត៌មានខ្លះផ្សាយថា ខ្ញុំជាឳពុករបស់វិសាល តាមពិតខ្ញុំជាពូរបស់គាត់ទេ។ ឳពុកគាត់ជាបងប្រុសបង្កើតរបស់ខ្ញុំឈ្មោះ ហេង សុខជា គាត់ជាវេជ្ជបណ្ឌិតឆ្នើមម្នាក់ ដែលបានចូលរួមចំណែកបង្កើតអាគារខៀវ (អាគារដាក់អ្នកជំងឺអេដស៍) មុនគេនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត កាលណោះ ហើយគាត់បានស្លាប់តាំងពីវិសាលនៅអាយុ៨ឆ្នាំមកម្ល៉េះ ។ វិសាលគឺជាក្មេងកំព្រាឳពុក និងជាក្មេងដែលមានភាពវ័យឆ្លាតផ្នែក IT តាំងពីក្មេង។ ពេលខ្ញុំរៀបចំដំឡើងកុំព្យូទរដំបូង គាត់មើលខ្ញុំតែ១ប៉ព្រិចភ្នែកអាចដឹង Password យ៉ាងឆាប់រហ័សទោះបី ខ្ញុំវាយលឿនយ៉ាងណាក៏ដោយ។ គាត់ជាមនុស្សមានភាពស្មោះត្រង់ មានសីលធម៌ល្អ និងតស៊ូរហូតជោគជ័យដូចបច្ចុប្បន្ន ។

សូមបញ្ជាក់ថា ឈ្មោះ ហេង សុខវិសាលនេះ គឺឪពុកគាត់ និងខ្ញុំបានដាក់ឱ្យដោយសារគាត់កើតនៅគ្លិនិកវិសាលសុខ ដែលកាលណោះឪពុកគាត់មានហ៊ុនក្នុងនោះដែរ ។ សូមជូនរូបថតឪពុក ហេង សុខវិសាលមួយសន្លឹក (រូបខាងឆ្វេងដៃ) រូបខ្ញុំនៅកណ្តាល និងរូបម៉ាក់គាត់នៅខាងស្តាំដៃខ្ញុំ”។ ជាមួយនឹងការបង្ហោះនេះ ទើបមានការចាប់អារម្មណ៍ចំពោះ លោក ហេង វិសាល យ៉ាងខ្លាំង ដែលគ្រាន់តែជាក្មេងកំព្រាឪពុក តែមានសមត្ថភាពខ្ពស់ ដោយអាចទាំងស្វែងរកកិត្តិយស និង ទ្រព្យធនបានទាំងវ័យក្មេងដោយខ្លួនឯង ដែលធ្វើអោយមានការកោតសរសើរ ជាពិសេសក្រោយពីបានរៀបការស្រីនា យ៉ាងកក្រើកស្រទាប់មហាជននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here