អ្នកស្រី ណើ ចាន់ត្រា ម្ចាស់ដេប៉ូគ្រឿងសម្អាង CTM skincare ផ្តាច់មុខទូទាំងប្រទេស ដែលត្រូវបានគេស្គាល់ថាជាស្រ្តីដែលមានសមត្ថភាពក្នុខមុខជំនួញអនឡាញ និងអាចដឹកនាំស្រ្តីជាច្រើននាក់ឆ្ពោះទៅកាន់ភាពជោគជ័យដូចអ្នកស្រីដែរ។
បន្ទាប់ពីចាយទុនភ្ជាប់ខ្លួនធ្វើជាតំណាងចែកចាយរបស់ក្រុមហ៊ុន NNP ដែលជាក្រុមហ៊ុនផលិតផលគ្រឿងសម្អាងអនឡាញដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេសកម្ពុជា និងមាន អ្នកស្រី ទ្រី ដាណា ជាអគ្គនាយិកាផ្ទាល់ផងនោះ អ្នកស្រី ណើ ចាន់ត្រា បានវិវត្តន៍ខ្លួនពីតំណាងចែកចាយ រហូតហានចាយទុនច្រើនម៉ឺនដុល្លាដើម្បីផ្ដាច់យកប្រេនមួយនៃក្រុមហ៊ុន មកធ្វើអាជីវកម្មខ្នាតធំដោយខ្លួនឯងផ្ទាល់តែម្ដង ។ ភាពជោគជ័យយ៉ាងរហ័សដែលធ្វើឱ្យអ្នកនាងអាចផ្លាស់ប្ដូរខ្លួនឯងដែលធ្លាប់ជាស្ត្រីមេផ្ទះធម្មតា និងមានស្វាមីបែកខ្ញែកការរស់នៅជាមួយគ្នាទៅធ្វើការនៅឯប្រទេសក្រៅ មករស់នៅជួបជុំគ្នា និងអាចមានឱកាសក្ដោបក្ដាប់លុយរាប់ម៉ឺនដុល្លា សល់ទ្រព្យសម្បត្តិ ផ្ទះនិង រថយន្តថ្លៃៗនៅក្នុងដៃមកទល់សព្វថ្ងៃ ត្រូវបាននាងបង្ហាញថា គឺទទួលបានក្រោយនាងក្លាយជាផ្នែកមួយនៅក្នុងការលក់ផលិតផលរបស់ក្រុមហ៊ុន NNP ។
យោងតាមការបង្ហោះរបស់អ្នកស្រីដែលបានរៀបរាប់បញ្ចេញអារម្មណ៍ហាក់មាននិស្ស័យ និងបង្ហាញក្ដីរំភើបដឹងគុណដល់ម្ចាស់ក្រុមហ៊ុនដែលបើកឱកាសឱ្យនាងបានរកស៊ីបណ្ដាក់ទុនជាមួយរហូតធ្វើឱ្យអ្នកនាងមានថ្ងៃនេះ។ អ្នកនាងបានលើកសរសើរថា លោកស្រី ទ្រី ដាណា គឺជាស្ត្រីមួយរូបដែលមានភាពខ្លាំងមិនថាចំណេះដឹង និងសម្អាថភាពពិសេសអាចដឹកនាំស្ត្រីទូទាំងប្រទេសឱ្យមានឱកាសមានមុខរបររកចំណូលបានដោយខ្លួនឯង ពិសេសអ្នកស្រីគឺជាបុគ្គលមនុស្សធម៌មួយរូបដែលតែងតែចុះជួយដល់អ្នកដែលមានទុកលំបាកមិនមើលនឹងភ្នែក និងដឹកនាំកូនក្រុមឱ្យចូលរួមធ្វើមនុស្សធម៌គួរឱ្យយកគម្រូតាម ហើយតែងតែចែករំលែកបទពិសោធន៍ជោគជ័យដល់តំណាងចែកចាយគ្រប់ៗរូបព្រមទាំងមនុស្ស ជុំវិញខ្លួនថែមទៀតផង ដែលធ្វើឱ្យអ្នកអានមានការកោតសរសើរ និងរំភើបជំនួស អ្នកស្រី ទ្រី ដាណាផងដែរ ។ ចង់ដឹងថាអ្នកនាង ណើ ចានត្រា រៀបរាប់អារម្មណ៍ពិតបែបណា សូមចូលមើលខ្លឹមសារក្នុងរូបភាពដែលអ្នកស្រីបានបង្ហោះខាងក្រោមនេះ ។