ក្រៅពីមានវប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ល្អប្រពៃមួយ ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលពោពេញទៅដោយទីកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនគួរដែលជាទីទាក់ទាញភ្ញៀវទេសចរណ៍ក្រៅស្រុកមកជាហូរហែរ។ ចំណុចពិសេសមួយទៀតនោះគឺ ប្រជាជនកម្ពុជាទាំងចាស់ទាំងក្មេងគឺជាមនុស្សដែលមានប្រពៃណីទំនៀមទម្លាប់មួយដ៏ល្អ ដែលអាចនិយាយបានថាជាប្រជាជនដែលមានភាពរួសរាយរាក់ទាក់នៅក្នុងការស្វាគមន៍ភ្ញៀវទេសចរ ពិពេសគឺភ្ញៀវជនជាតិបរទេស នេះគឺជារបៀបនៃបដិសណ្ឋារកិច្ចមួយ និងបែបបទនៃការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ដែលអាចចាត់ទុកថាល្អប្រពៃក្នុងការទទួលស្វាគមន៍ជនជាតិដ៏ទៃចូលមកកម្សាន្តនៅក្នុងប្រទេសរបស់ខ្លួន ស្ដែងចេញមកថាប្រជាជនកម្ពុជា មានទំនាក់ទំនងល្អ និងមានភាពរួសរាយរាក់ទាក់។
ប្រជាជនកម្ពុជាត្រូវបានគេបោះឆ្នោតថាជាមនុស្សដែលមានភាពរាក់ទាក់បំផុតនៅលើពិភពលោកមុនប្រទេសនូវែលសេឡង់និងកាណាដានៅឆ្នាំ ២០២០ យោងតាមគេហទំព័រ“ My International Movers” ។ អ្នកនាំពាក្រក្រសួងទេសចរណ៍ លោកតុប សុភ័ក្ត្រ បានបញ្ជាក់ថាប្រទេសរបស់លោកមិនមានអរិភាពនឹងប្រទេសណាមួយទេហើយគោលនយោបាយរបស់រដ្ឋាភិបាលពឹងផ្អែកលើការរាប់អានមិត្តភក្តិនៅថ្នាក់តំបន់និងអន្តរជាតិ។ លោកបានបន្ថែមទៀតថាអ្វីដែលសម្គាល់ប្រទេសកម្ពុជាគឺទឹកមុខញញឹមរបស់ប្រជាជនទីតាំងភូមិសាស្ត្រអាកាសធាតុល្អភាពសម្បូរបែបនៃធនធានធម្មជាតិនិងភាពសម្បូរបែបនៃវប្បធម៌ដែលធ្វើឱ្យប្រទេសនេះក្លាយជាទិសដៅសម្រាប់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។ ប្រជាពលរដ្ឋនិងភ្ញៀវទេសចរបានលើកឡើងថាប្រជាជនកម្ពុជាសមនឹងទទួលបានការស្វាគមន៍បំផុតក្នុងចំណោមប្រជាជនពិភពលោក។