កាលពីពេលថ្មីៗ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈ យាងចុះសាកសួរសុខទុក្ខប្រជានុរាស្ត្រ និងសិស្សានុសិស្សទីទាល់ក្រ ទៅដល់ស្រុកកែវសីមា ក្នុងខេត្តមណ្ឌលគិរី បន្ទាប់ពីមើលឃើញទីតាំងដែលទ្រង់បានយាងទៅដល់នោះ មានការខ្វះខាតខ្លាំង។

ថ្លែងក្នុងពិធីសំណេះសំណាលនោះអ្នកអង្គម្ចាស់ បានផ្តាំផ្ញើដល់បងប្អូនប្រជានុរាស្ត្រអោយខិតខំប្រឹងប្រែង ធ្វើកសិកម្មពង្រឹងជីវភាពគ្រួសារ ជាពិសេសជួយជម្រុញអោយកុមារាកុមារីចូលសិក្សារៀនសូត្រអោយបានគ្រប់ៗគ្នា។ ក្នុងឱកាសនោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែននិងក្រុមការងារបាននាំយកសម្ភារៈសិក្សាចំនួន៦០ឈុត សម្រាប់ចែកជូនសិស្សសាលាបឋមចំនួន៦០នាក់ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។ក្នុងនោះព្រះអង្គ ក៏បានគៀងគរសប្បុរសជន ដើម្បីអោយចាប់អារម្មណ៍ ជួយដល់សាលាបឋមសិក្សា អូរនិមិត្ត ដែលប្រឈមការខ្វះខាតមួយនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here