ឆ្លើយតបនឹងការទទូចសុំរបស់ អ្នកស្រី ប៉ូ ស្រីគង្គ ប្រធានមណ្ឌលកុមារកំព្រាស្នាមញញឹមថ្មី កុមារកម្ពុជា ដែលស្នើអោយអ្នកស្រី គ្រុយ រដ្ឋា អគ្គនាយិកាផលិតផលម៉ាហ៊ូ MAHO ជួយផ្ដល់នូវអាហារបំប៉នសុខភាពមកពីជប៉ុនមួយនេះ ដល់ខ្លួន ដោយសារតែអ្នកស្រីធ្លាប់បានប្រើដើម្បីជួយសម្រួលនូវសុខភាពជាច្រើន រហូតបានប្រសើរឡើង ហើយក្រោយមកក៏ខ្វះលទ្ធភាពប្រើបន្ត នៅថ្ងៃទី២១ ឧសភា ឆ្នាំ២០២៤នេះ អ្នកស្រី គ្រុយ រដ្ឋា ក៏បានបំពេញបំណង។
ក្នុងដំណើរចុះសួរសុខទុក្ខដល់ប្រធានសមាគមកុមារកំព្រា នាថ្ងៃនោះ អ្នកស្រី គ្រុយ រដ្ឋា ដែលជាអគ្គនាយិកា មិនត្រឹមតែនាំយកផលិតផលសុខភាព MAHO ដ៏ល្បីរបស់ជប៉ុន យកទៅប្រគល់ជូនតាមសំណើរដើម្បីជួយសម្រួលដល់សុខភាពរបស់ប្រធានកុមារកំព្រាតែប៉ុណ្ណោះទេ តែក៏បានចំណាយពេលវេលាសួរសុខទុក្ខកុមារកំព្រា និង បានបរិច្ចាគនូវធនធានមួយចំនួន ដើម្បីជាប្រយោជន៍ដល់មណ្ឌលកុមារកំព្រានេះផងដែរ។
អ្នកស្រី ប៉ូ ស្រីគង្គ បានលើកឡើងថា កាលពីមួយរយៈមុន អ្នកស្រីមានបញ្ហាសុខភាពជាច្រើន ហើយដោយបានឮការផ្សព្វផ្សាយតាមវិទ្យុ ហើយបានទៅទិញផលិតផល MAHO នេះទទួលទានរាល់ថ្ងៃ ទើបធ្វើអោយអ្នកស្រីលែងធ្វើទុក្ខ និង មានសុខភាពល្អរហូតមក។ យ៉ាងណាមិន ដោយសារតែត្រូវចិញ្ចឹមកុមារកំព្រាផង ទើបអ្នកស្រីលែងមានសុខភាពទិញ MAHO ញ៉ាំមួយរយៈ ទើបក្នុងឱកាសបានជួបលោកស្រី គ្រុយ រដ្ឋា ក្នុងពិធីសប្បុរសធម៌មួយ ទើបសម្រេចចិត្តស្នើសុំ ហើយជាការបំពេញបំណង អ្នកស្រី គ្រុយ រដ្ឋា និង ក្រុមការងារ ក៏សម្រេចចិត្តយកទៅប្រគល់ជូន ដោយសន្យាថានឹងបន្តផ្ដល់ជូនជាបន្ត ដើម្បីជួយដល់សុខភាពរបស់អ្នកស្រី ប៉ូ ស្រីគង្គ ទុកជាប្រយោជន៍ ដល់កុមារកំព្រា។