រយៈពេលច្រើនថ្ងៃមកហើយ ដែលអ្នកនាងទូច ស្រីលក្ខណ៍នៅស្ងៀមមិនតបតចំពោះ ការទម្លាយរឿងបាក់បែកប្តីប្រពន្ឋដែលស្វាមីមុនបានចោទ។មនុស្សជាច្រើនយល់ថា ស្រីលក្ខណ៍មិនល្អ រហូតធ្វើអោយមានការយល់ច្រឡំ។ប៉ុន្តែពេលនេះអ្នកនាង បានសម្រេចចិត្តឡើងដល់ច្បាប់ផ្លូវការដើម្បីវែកញែករកផ្លូវត្រូវលាងជម្រះភាពអយុត្តិធម៌មកវិញ។

យោងតាមការបង្ហោះ ផ្លូវការរបស់ តារាចម្រៀងទូច ស្រីលក្ខណ៍កាលពីព្រឹកថ្ងៃ៩ តុលា ឆ្នាំ២០២០ បានសរសេរថា « រូបខ្ញុំបានមកដល់ហេីយ ហេីយយុត្តិធម៌ត្រូវតែមានសំរាប់មនុស្សស្រីរងគ្រេាះដូចជារូបខ្ញុំ អ្នកមិនដឹងពីការពិតរបស់ខ្ញុំ អ្នកអាចជេរ អ្នកអាចថា អ្នកអាចចេាទ ទាំងរូបខ្ញុំទទួលរង់ការឈឺជាច្រេីនឆ្នាំមកនេះ 😔 តេីខ្ញុំទទួលសំពាធបែបណាខ្លះ ? ប្រឹងញញឹមទាំងទឹកភ្នែក 😔»៕ មិនទាន់ដឹងថា អ្នកនាងអោយមេធាវី និយាយវែកញែកអ្វីខ្លះ ជុំវិញរឿងរ៉ាវបែកខ្ញែកគ្នារវាងប្តីមុន។នាងនៅតែជឿជាក់ថា ភាពត្រឹមត្រូវនឹងមានដល់រូបនាងក្រោយឡើងដល់ច្បាប់។

ទូច ស្រីលក្ខណ៍ បានលាក់បាំងរឿងបែកបាក់គ្រួសារកាលទើបល្អក់កករ។ ក្រោយមកក៏ទម្លាយការណ៍ពិតអោយមហាជនដឹង ក្រោយពេលតាំងជំហររឹងមាំ។អ្នកនាងស្រាប់តែលេចឭថា មានបុរសថ្មីតាមស្រឡាញ់ដែលជាគ្រូបង្ហាត់សាច់ដុំ។លុះបន្តិចក្រោយមកស្រាប់តែអតីតស្វាមី ជនជាតិអង់គ្លេសចេញមុខបកស្រាយបាក់បែកគ្នាក្លាយជារឿងក្តៅឡើងបញ្ហារឿងនាង។

LEAVE A REPLY

Please enter your comment!
Please enter your name here