កាលពីថ្ងៃទី 27 ខែ ឧសភា ឆ្នាំ2024 មុននេះផលិតកម្ម សាស្ត្រាហ្វីម បានធ្វើពិធីបើកសម្ភោធខ្សែភាពយន្តរឿង《ម៉ែក្រឡាភ្លើង》សារជាថ្មីម្តងទៀតយ៉ាងអធិកធម្មនៅក្នុងផ្សារទំនើប AEON1ជាន់ទាស់ដី។

ដោយសារតែកាលពីចាក់បញ្ចាំងលើកទីមួយរឿង 《ម៉ែក្រឡាភ្លើង》 បានបំបែកកំណត់ត្រា ជារឿងដែល លក់ដាច់បំផុតជាប្រវត្តិសាស្ត្រា ច្រើនជាងគេបំផុត និង ជាររឿង ដែលគ្រប់គ្នាដក់ជាប់អារម្មណ៍របស់មកដល់ពេលនេះ។ទើធ្វើឱ្យហ្វេនៗមានការស្នើសុំឲ្យខាងផលិតកម្មចាក់បញ្ចាំងខ្សែភាពយន្តរឿងមួយនេះម្តងទៀត អ្នកដឹកនាំរឿងក៏សម្រេចចិត្តបន្ថែមឈុត ឆាក់ភ័យរន្ធ កំប្លែង កំសត់ បន្ថែមរហូតទៅដល់ 20 នាទី ដែលធ្វើអោយខ្សែភាពយន្តមួយមានរស់ជាតិថ្មីជាច្រើន។

រឿងនេះក្រៅពីល្អមើល នៅក្នុងខ្សែភាពយន្ត ប៉ុន្តែក៏មានការបង្កប់នូវអត្ថន័យជាច្រើន រវាងម្ដាយហើយនិងកូន គឺទីមួយនោះគឺរវាងទឹកចិត្តម្តាយតែម្តង ទោះថាបានស្លាប់ក៏ពិតតែ វិញ្ញាណម្ដាយនៅតែព្រួយបារម្ភ ស្រឡាញ់កូន នៅតែតាមថែរក្សាកូនជានិច្ច។ ហើយចំនុចទីពីរនោះគឺរវាងទឹកចិត្តបងប្អូនដែលចេះមើលថែគ្នាទោះបីជា លោកឪពុកអ្នកម្ដាយ មិននៅក្បែរខ្លួនក៏ពិតមែនតែចេះមើលថែរគ្នា។

បន្ទាប់ពីហ្វេនហ្វេនបានទស្សនាខ្សែភាពយន្តរឿង《ម៉ែក្រឡាភ្លើង》កាលពីចាកលើកទីមួយនិងចាក់លើកទី 2 សារជាថ្មីនេះគឺសុទ្ធសឹងតែសម្រក់ទឹកភ្នែកក្តុកក្តួលទៅតាមឈុតឆាកនីមួយៗដែលតួអង្គបានសម្ដែង។ ពីព្រោះថាខ្សែភាពយន្តមួយនេះបានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅតែម្ដងរវាងទឹកចិត្តអ្នកម្ដាយជាមួយនឹងកូនដែលធ្វើឲ្យហ្វេនៗគាត់នឹកស្រណោះទៅដល់អ្នកមានគុណ ដែលធ្លាប់មានសំដីគម្រោងគម្រើយដាក់។

ដោយភាពល្បីល្បាយរឿងមួយនេះនៅក្នុងស្រុកកាន់តែខ្លាំង រឿងម៉ែក្រឡាភ្លើង បានផ្ទុះ ការចាប់អារម្មណ៍ពីប្រទេសឥណ្ឌូនេស៊ី បានចចារទិញសិទ្ធ ជារបស់ ប្រទេសឥណ្ឌូនេស៊ី បានសម្រេច និង ត្រៀមផលិតឆាប់ៗនេះផងដែរ។ ហើយពិតជាចង់ដឹងណាស់ ថារឿងម៉ែក្រឡាភ្លើង Version ឥណ្ឌានេស៊ី នឹងធ្វើបានល្អពិសេសកម្រិតណានោះ។

សម្រាប់បងប្អូនដែលមិនទាន់បានទស្សនាខ្សែភាពយន្តរឿង《ម៉ែក្រឡាភ្លើង》កាលពីលើកទីមួយបងប្អូនអាចទៅទិញសំបុត្រទស្សនានៅថ្ងៃទី 6 ខែមិថុនា ឆ្នាំ 2024ខាងមុខនេះចាក់បញ្ចាំគ្រប់រោងភាណយន្តទាំងអស់។
សូមបញ្ជាក់ថាការចាក់បញ្ចាំងលើកទី២នេះគឺមិនធ្វើអោយបងប្អូនខកបំណងឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here