ការទន្ទឹងរង់ចាំមើលភត្រាកូនស្ងួនរបស់ តារាចម្រៀង សួស វីហ្សា និង លោកថមមី បានសម្រេចដល់ទិសដៅហើយ។ សួស វីហ្សាបានឆ្លងទន្លេកាលពីព្រឹកថ្ងៃទី៩ តុលា ឆ្នាំ២០២០ ដោយទទួលបានជោគជ័។ អ្វីដែលរិតតែរីករាយគឺសាច់ញាត់សងខាងក៏ចូលរួមត្រេកអរការទទួលបានសមាជិកថ្មីនេះ
សួស វីហ្សា បានសរសេរ លើបណ្តាញ សង្គមរបស់នាងថា « ទីបំផុតកាដូនៃចំណងដៃរៀបការរបស់ពួកខ្ញ៉ំទាំងពីរនាក់គឺកូនស្រីដ៏ឆ្លាតរបស់ប៉ាម៉ាក់បានសម្រាលដោយជោគជ័យនិងសុវត្តិភាព កូនស្រីបានមកឃើញពិភពលោកដ៏ស្រស់ស្អាតនិងជ្រកក្រោមម្លប់នៃសុខសន្តិភាពហើយ 🇰🇭 ❤️សមាជិកថ្មីនៃក្រុមគ្រួសារយើងខ្ញ៉ំនិងជាបេះដូងនៃ ប៉ាៗ Tommy ម៉ាក់ៗ Sous Visa👸👸 កូនស្រីមានឈ្មោះថា ថង សាម៉ូលីណា ហៅ Jenny 💝 កើតនៅថ្ងៃទី 09 ខែ 10 ឆ្នាំ 2020 វេលាម៉ោង 9:09 នាទីព្រឹក (Am) 👨‍👩‍👧 អូនកើតឆ្នាំជូត (តំណាងសត្វកណ្តុរមាស)
សូមអរគុណបងប្អូនដែលបានជូនពរនិងផ្តល់ជាកំលាំងចិត្តមកកាន់ក្រុមគ្រួសាររបស់យើងខ្ញ៉ំ ខ្ញ៉ំតំណាងអោយគ្រួសារទាំងមូលសូមអរគុណបងប្អូនទាំងអស់គ្នាខ្លាំងមែនទែន 🙏 នាងខ្ញុំនិងស្វាមីសប្បាយចិត្តណាស់ ❤️។
ពេលពពោះ ស្វាមីនាងឧស្សាហ៍ បង្កើតកម្មវិធីកំប្លែងៗ ដាក់អោយប្រពន្ឋបានសើចសប្បាយ ដើម្បីបំបាត់ស្ត្រេស។ តាំងពីរៀបការមក សួស វីហ្សាមានសុភមង្គលខ្លាំងណាស់នាងរមែងបង្ហាញភាពផ្អែមល្ហែមនៅបណ្តាញសង្គមជាមួយស្វាមី។

LEAVE A REPLY

Please enter your comment!
Please enter your name here