កម្មវិធីហាត់សមត្រៀមសម្ដែងក្នុងព្រឹត្តិការណ៍ល្ខោនខោលដ៏ធំមួយនៅកម្ពុជា ដែលបានប្រារព្ធធ្វើឡើងនៅឯមជ្ឍមណ្ឌលហ្វឹកហ្វឺននៃកងយុទ្ធពលខេមរភូមិន្ទស្តាតចាស់ កាលពីរសៀលថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២០ ត្រូវបានគេឃើញថា មានវត្តមានតារាប្រុសស្រីល្បីៗជាច្រើនមានវត្តមានហាត់រៀននៅទីនោះ។

ក្នុងនោះផងដែរតារាប្រុសស្រីទាំងនោះបានតុបតែងខ្លួនគ្រងឈុតសម្លៀកបំពាក់ល្ខោនខោលតាមតួអង្គរៀងៗខ្លួនបង្អួតសម្រស់គ្នា និងបង្ហាញកាយវិការរស់រវើកទៅតាមក្បាច់នៃចង្វាក់រាំបទល្ខោនខោល ក្នុងថ្ងៃហ្វឹកហាត់ដើម្បីត្រៀមសម្ដែងនៅក្នុងកម្មវិធីដ៏ធំអស្ចារ្យប្រចាំឆ្នាំមួយនេះ។ ក្នុងនោះផងដែរតារាប្រុសស្រីទាំងនោះត្រូវបានគេសង្កេតឃើញមានវត្តមានតារាសម្ដែង តារាចម្រៀង តារាមូឌែល និង តារាហ្វេកប៊ុកចម្រុះគ្នារួមមាន លោក អ៊ុន សិទ្ធា, កញ្ញា ពេជ្រ សួគ៌លី, លោក នេនទុំ, កញ្ញា សោភា ទេពី, លោក សយ រតនះ, កញ្ញា ពេជ្រ ចរណៃ, លោក សេរី វង្ស, លោក ស៊ន ពិសិដ្ឋ និងតារាល្បីៗជាច្រើនរូបទៀតផងដែរ ។

គួរបញ្ជាក់ផងដែរថាកាចូលរួមហាត់សម្ដែងល្ខោនខោលនេះពុំមានគិតថ្លៃសេវ៉ាបង្ហាត់បង្រៀនឡើយ ។ អ្វីដែលពិសេសជាងនេះគឺត្រូវបានគេដឹងថាមានការចូលរួមបង្ហាត់បង្រៀនដោយគ្រូឯកទេសជើងចាស់ផ្នែកល្ខោនខោន រួមទាំងកញ្ញា ពេជ្រ ចរណៃ ផងដែរ។ ដែលកញ្ញាត្រូវបានគេស្គាល់ថាជាអ្នកឯកទេសនិងមានជំនាញឆ្លងកាត់ការសិក្សានូវសិល្បៈល្ខោនខោលនេះ ពិសេសគឺក្បាច់គុនល្បុក្កតោ ដែលសព្វថ្ងៃនាងបានក្លាយជាគ្រូបង្ហាត់ល្បុក្កតោមួយរូបដែលកម្រនិឹងមានសិល្បការិនីណាអាចធ្វើបានដូចនាង។

នាឱកាសនេះផងដែរ តារាប្រុសស្រីដែលបានចូលរួមហាត់សមសិល្បៈល្ខោនខោលនេះបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយនិងមានមោទនៈភាពជាខ្លាំង ដោយក្នុងនាមពួកគេជាកូនខ្មែរបានហាត់រៀនយល់ដឹងពីសិល្បៈរបស់ខ្លួន។ មិនតែប៉ុណ្ណោះពួកគេក៏បានអំពាវនាវដល់មហាជនក្នុងប្រទេសកម្ពុជាយើងឱ្យស្វែងយល់នូវសិល្បៈល្ខោនខោលដែលជាកេរ្តិ៍ដូនតារបស់ខ្មែរ និងចួលរួមលើកស្ទួយគាំទ្រនូវព្រឹត្តិការដ៏ធំអស្ចារ្យនាពេលខាងមុខក្នុងកម្មវិធី បេតិកភណ្ឌលើកទី៥ ក្រោមប្រធានបទ «ល្ខោនខោលមរតកជាតិខ្មែរ » នេះឱ្យបានច្រើនកុះករផងដែរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here