កាលពីថ្ងៃទី10 តុលា ឆ្នាំ 2020 ក្រុមហ៊ុន Queen yourself ដែលជាក្រុមហ៊ុន Online ដ៏ល្បីឈ្មោះមួយ បានរៀបចំពិធី ជួបជុំតំណាងចែកចាយទ្រង់ទ្រាយធំមួយ នៅភោជនីយដ្ឋាន GM រាជធានីភ្នំពេញ។ នៅក្នុងពិធីនោះ អគ្គនាយិការវ័យក្មេងដែលជាអតីតពិធីការិនីនៅក្នុងវិទ្យុល្បីមួយក៏បានលើកឡើងពីយុទ្ធសាស្ត្រជោគជ័យនៅក្នុងវិស័យ online ផងដែរ។
កញ្ញា គឹម វិជ្ជនី អគ្គនាយិការក្រុមហ៊ុន Queen Yourself ដែលត្រូវបានគេស្គាល់ថាគឺជអ្នកជោគជ័យវ័យក្មេងមួយរូប បានលើកឡើងថា យុទ្ធសាស្ត្រជោគជ័យរបស់ក្រុមហ៊ុន Queen yourself គឺលក់ដោយក្ដីស្រឡាញ់ លក់ដោយប្រើបេះដូង និងលក់ដោយការទទួលខុសត្រូវខ្ពស់ ដោយរាល់ផលិតផលរបស់ក្រុមហ៊ុន មិនមែនមានគុណភាពសម្រាប់តែបច្ចុប្បន្នប៉ុណ្ណោះទេ តែក៏មានសុវត្ថិភាពទៅថ្ងៃអនាគតផងដែរ។ ជាក់ស្ដែងរាល់តំណាងចែកចាយទាំងអស់របសើក្រុមហ៊ុន គឺកញ្ញ សុទ្ធសឹងតែយកចិត្តទុកដាក់ស្មើរៗគ្នាទាំងការបណ្ដុះបណ្ដាល ទាំងការផ្ដល់បច្ចេកទេស និងទាំងការបង្កើននូវកម្លាំងសាមគ្គី និងទំនុកចិត្ត ដើម្បីឱ្យតំណាងនិមួយៗយល់ថា ខ្លួនសុទ្ធតែជាផ្នែកមួយដ៏សំខាន់របស់ក្រុមហ៊ុន។
ក្នុងនោះការលើកទឹកចិត្តផ្សេងៗក៏ត្រូវបានធ្វើឡើងផងដែរ ដូចជាក្នុងពិធីកាលពីថ្ងៃទី 10 តុលានោះ ក្រុមហ៊ុនបានផ្ដល់ប្រាក់រង្វាន់រហូតទៅដល់ 3ម៉ឺនដុល្លា ជូនដល់បុគ្គលុកឆ្នើមដើម្បីឱ្យបុគ្គលិកទាំងនោះកាន់តែមានទឹកចិត្តទ្វេរដង។ ដោយអ្នស្រី ស៊ុន ស្រីមាស តំណាងផ្ដាច់មុខប្រចាំខណ្ឌទួលគោកគឺជាអ្នកទទួលបានប្រាក់រង្វានខ្ពស់ជាងគេគឺរហូតដល់ 15000$ និង មាស1ដុំ។ នៅក្នុងពិធីនោះកញ្ញាក៏បានប្រកាសឱ្យស្គាល់ពីអ្នកតំណាងផលិតផលដែលសុទ្ធសឹងតែជាតារាម៉ូឌែល ដែលមានរូបសម្រស់ស្រស់សោភាជាច្រើនរូបផងដែរ។
កញ្ញា គឹម វិជ្ជនី បន្តថា ពីអតីតតក្មេងស្រីមួយរូបដែលធ្លាប់តែវេទនា ពីអតីតក្មេងស្រីដែលធ្លាប់តែធ្វើការងារជាមួយនឹងសាកសព កញ្ញាប្រាប់ថា ខ្លួនមិនចង់ជឿថាមានថ្ងៃនេះនោះឡើយ ហើយកញ្ញានៅតែចាត់ទុកថាជោគជ័យដែលមាននេះនៅត្រឹមតែ10% នៃការតាំងចិត្តប៉ុណ្ណោះទេ បើទោះបីជាកញ្ញា មានកូនក្រុមនិងតំណាងចែកចាយជាង 2000 នាក់មកទល់ពេលនេះ។
គួរបញ្ជាក់ផងដែរថា កញ្ញា គឹម វិជ្ជនី មានអាយុ25 ឆ្នាំ មានស្រុកកំណេីតនៅខេត្តកណ្តាល ពេលនេះបានជាប់ងារជា CEO ដ៏ទន់ភ្លន់ បំផុត ដែលគេមិនធ្លាប់ជួប។ នៅឆ្នាំ 2016 អំឡុងពេល កញ្ញា គឹម វិជ្ជនី បន្ដការសិក្សាឆ្នាំទីមួយនៅរាជធានីភ្នំពេញ ប្អូនបានព្យាយាមរកការងារធ្វេី ដេីម្បី យកប្រាក់បន្តការសិក្សា ពេលនោះ ក៏បាន សំភាសន៍ការងារជាប់នៅ ស្ថានីយវិទ្យុABC ដែលមាន តួនាទីជា sale និង អ្នកដឹកសាកសព ការពិតទៅ ខាងវិទ្យុ មិនតម្រូវឱ្យ វិជ្ជនីចេញទៅដឹកសាកសពទេ ព្រោះប្អូនជាមនុស្សស្រី ប៉ុន្តែដោយសារខ្វះក្រុមការងារនិង កន្លែង ការងារ តែងតែ ជួយអ្នកលំបាកអ្នកក្រខ្សត់ ដែលគ្មាន លទ្ធភាពដឹកសាកសពក្រុមគ្រួសារទៅធ្វេីបុណ្យនៅស្រុកកំណេីត ស្ទេីររាល់ថ្ងៃ ទង្វើទាំងអស់នេះបាន បណ្តុះទឹកចិត្តប្អូន ឲស្រលាញ់អ្នកក្រខ្សត់ ចេះជួយគ្នាពេលមានបញ្ហា ទេីបរាល់ពេលដែលក្រុមការងារត្រូវចេញដឹកសាកសពទៅខេត្ត ម្តងៗប្អូនបានចូលរួមទៅជាមួយក្រុមការងារ
សាកសពដែលប្អូន ធ្លាប់ដឹក មានស្លាប់ ដោយសារ លង់ទឹក គ្រោះថ្នាក់ចរាចរណ៍ អត្តឃាត…
ក៏ព្រោះតែខ្លួន តែងតែ ស្ថិតនៅក្នុង ស្ងានភាពដែលមាននៅ ការ សោកស្ដាយ មានទុក្ខ ព្រោះក្រុមគ្រួសារបានបាត់បង់នូវមនុស្សជាទីស្រលាញ់ ដែលស្លាប់ដោយករណីផ្សេងៗ ជាញឹកញាប់
ទេីបយល់ថា ជីវិតមនុស្សយេីង ខ្លីណាស់ មិនដឹងសា្លប់ពេលណាទេ
អំឡុងពេល នៅមាន ជីវិតគួរ តែ ស្រឡាញ់មនុស្សជុំវិញខ្លួន ហេីយសារភាព នូវក្តីស្រលាញ់ដែលខ្លួនមានទាំងអស់ អោយគ្រប់គ្នាបាន ដឹង និងព្យាយាម ធ្វេីការងារអោយបានល្អ សម្រេចនៅក្តីស្រម៉ៃ គោលដៅ មហិច្ឆតារបស់ខ្លួន អោយបានលឿនៗបំផុតយេីងគ្មានពេលច្រេីនទេ ព្រោះបេីពេលណាមួយ យេីង ស្លាប់ទៅ មិនអាច ក្រោកឈរមកនិយាយឬធ្វេីរឿងទាំងនោះបានជាដាច់ខាត
អញ្ចឹងហើយនៅពេលបើកក្រុមហ៊ុន queenyourself នេះឡើង វិជ្ជនី តែងតែនិយាយពាក្យស្រឡាញ់ និងព្យាយាមធ្វេីការដោយបេះដូង ដោយក្តីស្រលាញ់ ជាមួយ អថិជន ដៃគូសហការណ៍អាជីវកម្ម បុគ្គលិក ទេីបជាប់ងារជាCEO ទន់ភ្លន់ សុភាព ជាងគេ មកនិយាយពីគោលការណ៍ដឹកនាំក្រុមហ៊ុនវិញ វិជ្ជនីគឺ មានពាក្យតែមួយគត់ ជូនបងប្អូនណាដែលចង់សហការជាមួយប្អូនថា បេីក្នុងករណីអាជីវកម្មរបស់យេីងកំពុងមានរួមគ្នាមាន បញ្ហាខ្ញុំទទួលខុសត្រូវ ហេីយប្រាកដណាស់បេីអាជីវកម្មយេីង រលូន យេីងទទួលបានជោគជ័យស្មេីៗគ្នា។
យ៉ាងណាមិញគន្លឹះដែលបានលើកឡើងខាងលើ គ្រាន់តែជាយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្ត្រជាច្រើន ដែលធ្វើឱ្យកញ្ញាក្លាយជាស្ត្រីម្នាក់ដឬលជោគជ័យនាពេលចុងក្រោយ។